Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិសហជីពធំបំផុតរបស់អ៊ីស្រាអែល ធ្វើកូដកម្មទូទាំង ប្រទេសប្រឆាំងនឹងផែនការបដិវត្តន៍​តុលាការ របស់ នាយករដ្ឋមន្ត្រី

សហជីពធំបំផុតរបស់អ៊ីស្រាអែល ធ្វើកូដកម្មទូទាំង ប្រទេសប្រឆាំងនឹងផែនការបដិវត្តន៍​តុលាការ របស់ នាយករដ្ឋមន្ត្រី

កាលពីថ្ងៃចន្ទទី២៧ខែមីនាឆ្នាំ២០២៣ប្រធានសហជីពកម្មករដ៏ធំបំផុតរបស់ប្រទេសអ៊ីស្រាអ៊ែលលោក Arnon Bar-David បានអំពាវនាវអោយធ្វើកូដកម្មទូទាំងប្រទេសដែលចាប់ ផ្តើមភ្លាមៗនៅថ្ងៃនេះប្រសិនបើផែនការណ៍បដិ វត្តន៍តុលាការមិនត្រូវបានបញ្ឈប់។

បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីស្រាអែលនៅក្នុងការផ្ទុះកំហឹងកាលពីថ្ងៃអាទិត្យបន្ទាប់ពីនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូបានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់គាត់ភ្លាមៗចំពោះការប្រឈមនឹងផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់គាត់។

កូដកម្មរបស់សហជីពHistadrut ដែលតំណាងឱ្យកម្មករជាង ៧០ម៉ឺននាក់មកពីក្រសួងសុខភាព ការដឹកជញ្ជូននិង ធនាគារ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត អាចធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ដែលកំ ពុងតែមានភាពរង្គោះរង្គើរួចជាស្រេច ដោយជំរុញឱ្យមានសម្ពាធលើលោកណេតាន់ យ៉ាហ៊ូឱ្យផ្អាកផែនការណ៍ របស់ខ្លួន។

ការតវ៉ាទ្រង់ទ្រាយធំបាននិងកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែលជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងពេញលេញនៃគណៈកម្មាធិការដែលតែងតាំងចៅក្រម និងផ្តល់ឱ្យសភាអ៊ីស្រាអែលនូវសិទ្ធិអំណាច Knesset ដើម្បីបដិសេធសេចក្តីសម្រេចរបស់តុលាការកំពូលជាមួយនឹងសំឡេងភាគច្រើនជាមូលដ្ឋាន។

ប៉ូលិសនិងទាហានបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងបាតុករនៅខាងក្រៅផ្ទះនាយករដ្ឋមន្ត្រីក្នុងក្រុងហ្សេរុយសាឡឹម។

លោក Bar-David បាននិយាយទៅកាន់នាយករដ្ឋមន្ត្រី បេនហ្សាមីន ណេតាន់យ៉ាហ៊ូBenjamin Netanyahu ដោយផ្ទាល់ថា “បញ្ឈប់ដំណើរការតុលាការនេះ មុនពេលវាយឺតពេល”។

លោក Bar-David បាននិយាយទៅកាន់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយផ្ទាល់ថា “បញ្ឈប់ដំណើរការ តុលាការនេះ មុនពេលវាយឺតពេល។

ប្រធានាធិបតីអ៊ីស្រាអែល អំពាវនាវឱ្យនាយករដ្ឋមន្ត្រី បញ្ឈប់ការផ្លាស់ប្តូរប្រព័ន្ធតុលាការ

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានអំពាវនាវដល់នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ កាលពីព្រឹកថ្ងៃ ចន្ទ ឱ្យបញ្ឈប់ដំណើរការនីតិប្បញ្ញត្តិភ្លាមៗ សម្រាប់ផែនការកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល បន្ទាប់ ពីមានការតវ៉ាទ្រង់ទ្រាយធំពេញមួយយប់។

ថ្លែងទៅកាន់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលចម្រុះ នៅលើTwitter លោកHerzogបាននិយាយថាយប់នេះយើងបាន ឃើញទិដ្ឋភាពដ៏លំបាកមួយចំនួន។ ខ្ញុំកំពុងងាកទៅរកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលនិងសមាជិកនៃក្រុមចម្រុះ។ការថប់បារម្ភយ៉ាងជ្រាលជ្រៅកំពុងគ្របដណ្តប់ប្រជាជន។ សន្តិសុខ សេដ្ឋកិច្ច សង្គម អ្វីគ្រប់យ៉ាងត្រូវបានគំរាម កំហែង។ភ្នែករបស់ប្រជាជនអ៊ីស្រាអែលទាំងអស់បានបែរមករកអ្នក។

លោកបន្តថាដើម្បីការរួបរួមគ្នារបស់ប្រជាជនអ៊ីស្រាអែល ដើម្បីជាប្រយោជន៍នៃការទទួលខុសត្រូវ ខ្ញុំសូមអំពាវ នាវឲ្យអ្នកបញ្ឈប់ការធ្វើច្បាប់ជាបន្ទាន់ ខ្ញុំងាកទៅរកមេដឹកនាំគណបក្សទាំងអស់នៅក្នុងបក្សសម្ព័ន្ធ និងបក្សប្រ ឆាំងជាមួយគ្នា៕

RELATED ARTICLES