Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិសហភាពអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មប្រទេសបេឡារុស​បើហ៊ានផ្តល់ទីតាំងអោយរុស្ស៊ី ពង្រាយអាវុធនុយ​ក្លេអ៊ែរ​​យុទ្ធសាស្ត្រ

សហភាពអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មប្រទេសបេឡារុស​បើហ៊ានផ្តល់ទីតាំងអោយរុស្ស៊ី ពង្រាយអាវុធនុយ​ក្លេអ៊ែរ​​យុទ្ធសាស្ត្រ

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃអាទិត្យបានជំរុញ​ប្រ​ទេសបេឡារុសកុំធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីដោយនិយាយថាវាអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រសិនបើប្រទេសនេះនៅតែមានះធ្វើ។

លោក Borrell បាននិយាយនៅក្នុងធ្វីតធឺថា បេឡារុស្ស ធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីមានន័យថា មិនទទួលខុសត្រូវ និងការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ បេឡារុស្សនៅតែអាចបញ្ឈប់វា​បានវាគឺជាជម្រើស​របស់ពួកគេ។

អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រមានទំហំតូចជាង ប៉ុន្តែមានកម្លាំងខ្លាំងហើយអាចប្រើប្រាស់បាននៅលើសមរភូមិ។លោកពូទីនបាននិងកំពុងគម្រាមកំហែងដល់លទ្ធភាពនៃសង្រ្គាមនុយក្លេអ៊ែរសម្រាប់ឆ្នាំកន្លងទៅ ជាពិសេសនៅ​ពេលដែលប្រតិបត្តិការយោធារបស់លោកនៅអ៊ុយក្រែនកំពុងធ្លាក់ចុះ។EUត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃសៅរ៍ថា ទីក្រុងម៉ូស្គូមានផែនការដាក់ទី​តាំងអាវុធ​នុយ​ក្លេអ៊ែរ​យុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស។

លោក ពូទីន បាននិយាយថា ការដាក់ពង្រាយនេះគឺស្រដៀងគ្នាទៅនឹងទង្វើរបស់សហរដ្ឋ​អាមេរិកដែលរក្សាទុក​អាវុធ​បែបនេះនៅក្នុងមូលដ្ឋាននៅទូទាំងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ដែលជាសម្ព័ន្ធ​មិត្តលោកខាងលិច។

ប្រទេសបេឡារុសត្រូវបានសហភាពអឺរ៉ុបនិងអាមេរិកដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយរួចហើយ ចាប់តាំងពីការ​ចាប់​​ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។ ទីក្រុងព្រុចសែលបានដាក់​មន្ត្រី​បេឡារុស្សជាង២០ នាក់ ចុះក្នុងបញ្ជីខ្មៅនិងកាត់ធនាគារចំនួន ៥ របស់ប្រទេសនេះចេញពីប្រព័ន្ធ SWIFT និងបាន​ដាក់កំហិតពាណិជ្ជកម្មជាច្រើន។

មុនឆ្នាំ២០២២សហភាពអឺរ៉ុបបានហាមឃាត់ជើងហោះហើរបេឡារុស្ពីប្រតិបត្តិការក្នុងដែនអាកាសរបស់ខ្លួន និង​បាន​ដាក់ទណ្ឌកម្មចំនួនប្រាំដាច់ដោយឡែកពីគ្នា ដើម្បីឆ្លើយតបទៅនឹងជ័យជម្នះការបោះឆ្នោតឆ្នាំ២០២០ របស់​ប្រធានាធិបតី Alexander Lukashenko ដែលសហភាពអឺរ៉ុបចាត់ទុកថាជាការបោះឆ្នោតក្លែងបន្លំ៕

RELATED ARTICLES