ខេត្តកំពង់ធំ ៖ បុរសដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេកនិងប្អូនថ្លៃនៅខេត្តកំពង់ធំបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។
លោកបន្តថា ជនសង្ស័យជាឃាតក មុនបាញ់សម្លាប់ខ្លួនឯង ហើយបានសរសេរនូវពាក្យជាច្រើន រួចក៏បាញ់នៅកន្លែងផ្នូរជីដូនជីតាសាច់ញាតិរបស់ខ្លួន នៅវេលាម៉ោងប្រមាណជាង ៨ ព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។


សូមបញ្ជាក់ថា ព្រោះតែសម្ពាធផ្លូវចិត្ត ធ្ងន់ធ្ងរពេក បុរសម្នាក់បានបាញ់សម្លាប់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តអំពើ ឃាតកម្មនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង២០នាទី នៅផ្ទះជនរងគ្រោះ ក្នុងភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ជនសង្ស័យឈ្មោះ ទឺម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណេីតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នុំពេញ ផ្លូវលេខ២០០៤ បុរីសឡា មុខរបរជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាពយកកាំភ្លើងបាញ់ក្រុមគ្រួសារ ជនរងគ្រោះដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ ។



ជនរងគ្រោះមាន១-ឈ្មោះ សួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ ២-ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ និង៣-ឈ្មោះ ហៀង រតនា ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជា ប្រពន្ធជនសង្ស័យ។
ឃាតករបានសរសេរមុនពេលបាញ់សម្លាប់ខ្លួន ដោយសមត្ថកិច្ចបានឃើញនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះបន្ថែមថា លោកប៉ាអ្នកម៉ាក់កូនស្រលាញ់អ្នកទាំង២ខ្លាំងណាស់រួមទាំងបងប្អូនទាំងអស់ ពេលនេះកូនបានមកដល់ផ្នូរម៉ានិងកុងនៅសានគរហើយ កូនចង់នៅទីនេះជាមួយគាត់ អោយកូនសុំទោសអ្នកទាំង2និង បងប្អូនទាំងអស់គ្នាផង ប៉ាម៉ាក់កុំខឹងនឹងកូនអី កូនពិបាកទទួលយកណាស់ហេតុអ្វីបានជាគេមកបំបែកបំបាក់កូនបែប នេះទៅវិញ ប៉ាម៉ាក់សូមអ្នកទាំងពីរកុំកើតទុក្ខអីកូនសុំខមាទោសអ្នកទាំង2និងបងប្អូនទាំងអស់ពីចម្ងាយផង បងអូរ បងក្ដី អាតូច អាហេង មីអូនជួយមើលថែលោកប៉ាអ្នកម៉ាក់ផងខ្ញុំហត់ហើយ ខ្ញុំចង់សម្រាក សូមអ្នកទាំងអស់គ្នាកុំជេរខ្ញុំអី អ្នកមិនមែនខ្ញុំអ្នកមិនដឹងនោះទេ ថាវាពិបាកទទួលយកខ្លាំងប៉ុនណា អាហេងវីដេអូមេរៀនស្រោបប្លាស្ទិកដែលបង ឆាតអោយរៀនប្រឹងប្រែងរៀនអោយចេះ ហើយយកចិត្តទុកដាក់អោយល្អផង ត្រូវព្យាយាមធ្វើអោយស្អាតដូចបង បងជួយបានត្រឹមហ្នឹងបងលាហើយ ជាចុងក្រោយសូមលោកប៉ាអ្នកម៉ាក់និងបងប្អូនទាំងអស់ជួយកប់ខ្ញុំអោយនៅ ជាមួយម៉ានិងកុងនៅទីនេះផងចុះ មិនចាំបាច់ធ្វើបុណ្យទេកុំអោយអស់លុយព្រោះខ្ញុំជាមិនបានការ ពេលនេះខ្ញុំបានក្លាយជាឃាតកសម្លាប់មនុស្សហើយ ច្បាប់គេមិនលើកលែងអោយខ្ញុំទេ។


