យានអវកាស Chang’e-5 របស់ចិនរកឃើញអាងស្តុកទឹកដ៏មានសក្តានុពលនៅ លើព្រះច័ន្ទអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់នៅក្នុងការសិក្សាថ្មីមួយថា យាន Chang’e-5របស់ចិនបាននាំយកទឹកមកផែនដីដោយជោគជ័យ ដែលជាប់នៅខាងក្នុងកញ្ចក់តូចៗដែលរាយប៉ាយពាសពេញឋានព្រះច័ន្ទ។
យោងតាមទស្សនាវដ្ដី Nature Geoscience អ្នកវិទ្យាសាស្ត្របានរកឃើញទឹកនៅខាងក្នុងកញ្ចក់ ដែលស្រូប ដោយដៃមនុស្សយន្ត CE5 (Chang’e-5)។Chang’e-5 គឺជាបេសកកម្មរុករកតាមច័ន្ទគតិទី៥ របស់ប្រទេសចិន។

ការសិក្សានេះបានចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា អង្កាំកញ្ចក់រាងស្វ៊ែរចំនួន១១៧ត្រូវបានកំណត់ លក្ខណៈដោយការប្រើមីក្រូទស្សន៍អេឡិចត្រុងស្កែន (SEM) មីក្រូវិភាគអេឡិចត្រូនិច (EPMA) និងរ៉ាម៉ាន់ spectroscopy។អ្នកវិទ្យាសាស្ត្របានសិក្សាអំពីវត្តមានទឹកនៅលើព្រះច័ន្ទអស់ជាច្រើនទសវត្សរ៍មកហើយ។
សព្វថ្ងៃនេះមានការងឿងឆ្ងល់តិចតួចដែលថាផ្ទៃព្រះច័ន្ទភាគច្រើនផ្ទុកទឹក។ ទោះជាយ៉ាងណាក៏ដោយ ប្រភព ដើមនៃទឹកលើផ្ទៃព្រះច័ន្ទនេះ នៅតែមិនទាន់ដឹងច្បាស់នៅឡើយ។
ប្រទេសចិនបានបាញ់បង្ហោះ Chang’e-5 នៅលើឋានព្រះច័ន្ទកាលពីខែធ្នូ ឆ្នាំ ២០២០ ដែលទីក្រុងប៉េកាំងបាន ពិពណ៌នាថាជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទទួលបានគំរូជាច្រើន ដែលប្រមូលបាននិងបញ្ជូនវាមក ផែនដី៕