ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនខ្សែប្រយុទ្ធLionel Messi កាលពីថ្ងៃអង្គារបានស៊ុតបញ្ចូលទីគ្រាប់ បាល់អន្តរ ជាតិទី១០០ ខណៈដែលពួកគេបានយកឈ្នះលើក្រុមCuracaoដោយលទ្ធផល៧-០ ក្នុងការប្រកួតមិត្តភាព ។
Messi ដែលជាម្ចាស់ពានរង្វាន់បាល់មាសBallon d’Or ប្រាំពីរសម័យបានបើកការស៊ុតបញ្ចូលទីទល់នឹងក្រុមមក ពីកោះ Caribbeanតាំងពីនាទី២០នៅ Santiago del Estero ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះរកបានបីគ្រាប់ម្នាក់ឯងគឺបន្ថែម២គ្រាប់ទៀតនៅនាទី៣៣និង៣៧ខណៈដែលក្រុមទម្ងន់ធ្ងន់អាហ្សង់ទីនបានលេងជាមួយគូប្រជែងគីឡូស្រាល។នេះគឺវាជាការស៊ុតបាល់បញ្ចូលទីបានបីគ្រាប់លោកទីប្រាំ ពីររបស់Messiសម្រាប់ក្រុមជម្រើសជាតិ។
Messi បានចូលមកក្នុងការប្រកួតនេះ មិនមែនគ្រាន់តែជាអ្នកស៊ុតបញ្ចូលទីបំបែកកំណត់ ត្រាគ្រប់ពេលវេលា របស់ប្រទេសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែមានគ្រាប់បាល់ច្រើនជាងអ្នកស៊ុតបញ្ចូលទីកំពូលពីរបន្ទាប់ទៀតគឺ Gabriel Batistuta ៥៦គ្រាប់ និង Sergio Aguero ស៊ុតបាន ៤១គ្រាប់ បូកបញ្ចូលគ្នាតិចជាងMessi។
នេះជាការប្រកួតទីពីររបស់អាហ្សង់ទីន ចាប់តាំងពីឈ្នះ World Cupក្នុងទម្រង់លេងយ៉ាងអស្ចារ្យជាមួយបារាំង ក្នុងប្រទេសកាតាក្នុងខែធ្នូ ដោយបានយកឈ្នះ ៤-២ ដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ៣-៣ដ៏គួរឱ្យ រំភើប ហើយវាក៏ជាគ្រាប់បាល់ទី១០០របស់ Messi ផងដែរ។
ទោះជាយ៉ាងណាក៏ដោយគាត់នៅតែឈរនៅលេខរៀងទី ៣ក្នុងបញ្ជី តាមពីក្រោយគូប្រជែងដ៏អស្ចារ្យ Cristiano Ronaldo ១២២គ្រាប់ របស់ព័រទុយហ្គាល់ និង Ali Daei របស់អ៊ីរ៉ង់១០៩គ្រាប់ ៕