Monday, April 21, 2025
Homeព័ត៌មានអន្តរជាតិអង់គ្លេស នឹងក្លាយជាសមាជិករបស់ TPP នៅចុងឆ្នាំ នេះ

អង់គ្លេស នឹងក្លាយជាសមាជិករបស់ TPP នៅចុងឆ្នាំ នេះ

ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថាសមាជិកនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិកបានបោះជំហានមួយដ៏ធំជិតចូលដល់ការយល់ព្រមឱ្យចក្រភពអង់គ្លេសចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មសេរីនេះនៅក្នុងការពង្រីកដំបូងនៃកិច្ចព្រមព្រៀង១១ប្រទេស ដែលបច្ចុប្បន្នគ្របដណ្តប់ជាង១០ ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃពុធទី២៩ខែមីនាឆ្នាំ២០២៣។

ប្រភពដដែលបានអោយដឹងទៀតថាការចូលជាសមាជិករបស់ចក្រភពអង់គ្លេសដែលនឹងត្រូវបានអនុម័តនៅដើមឆ្នាំនេះ ត្រូវបានគេសង្ឃឹមថានឹងជួយកសាងសន្ទុះសម្រាប់ការវិល ត្រឡប់របស់សហរដ្ឋអាមេរិកដែលបានដកខ្លួន ចេញពីកតិកាសញ្ញាកាលពីឆ្នាំ២០១៧ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ត្រាំ ។

នៅក្នុងសញ្ញាលំអៀងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសនៅឆ្នាំ ២០២១ បានក្លាយជាប្រទេសមិនមែនប៉ាស៊ីហ្វិកដំបូងគេដែលបានស្នើសុំជាផ្លូវការដើម្បីចូលរួម TPP ។ ចិន តៃវ៉ាន់ និងអ៊ុយរូហ្គាយបានធ្វើតាមដែរ។

សមាជិកភាពរបស់TPPទាមទារឲ្យមានការយល់ព្រមពីប្រទេសដែលចូលរួមទាំងអស់។ ប្រភពបាននិយាយថា ស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ខ្លួនត្រូវបានគេរំពឹងថានឹងផ្តល់សមាជិកភាពដល់ចក្រភពអង់គ្លេសនៅចុងឆ្នាំនេះ៕

RELATED ARTICLES