យោងតាមប្រភពព័ត៌មានthe Sun ចេញផ្សាយកាលពីថ្ងៃពុធទី២៩ខែមីនាឆ្នាំ២០២៣ បានឲ្យដឹងថាក្លឹបChelsea ប្រឈមមុខនឹងការបង្ខំចិត្តលក់កីឡាករឆ្នើមជាច្រើននាក់នៅក្នុងរដូវក្តៅបន្ទាប់ពីបានបង្ហាញពីការខាតបង់ជិត១៥០លានដុល្លារកាលពីរដូវកាលមុន។
ក្រុមតោខៀវបានខាតបង់សរុបចំនួន ៣៣៨ លានដុល្លារក្នុងរយៈពេលពីររដូវកាលកន្លងមក ជាមួយនឹងតួលេខគម្រោងចំណាយរដូវកាលក្រោយ ដ៏គួរឱ្យភ្ញាក់ផ្អើលគឺជាង៦៧២ លានដុល្លាតចាប់តាំងពីការកាន់កាប់ក្លឹបជាង៥ពាន់លានដុល្លារ ពាន់លានកាលពីខែឧសភាដោយBoehly ។
ឥឡូវនេះក្រុមតោខៀវត្រូវតែលក់កីឡាករល្អបំផុតរបស់ពួកគេមួយចំនួនត្រឹមថ្ងៃទី ៣០ ខែមិថុនា ដើម្បីរក្សាការខាតបង់របស់ពួកគេក្រោមដែនកំណត់ដែលអនុញ្ញាត ១២៩លានដុល្លារក្នុងរយៈពេល៣ឆ្នាំ។
ដើម្បីផលចំណេញក្លឹបChelsea ត្រូវលក់តារាឆ្នើមក្នុងស្រុកដូចជាខ្សែបម្រើ Mason Mount, Trevoh Chalobah, Conor Gallagher, Ruben Loftus-Cheek និង Callum Hudson-Odoi ។
ចំណែកឯកីឡាករផ្សេងទៀតដូចជា Mateo Kovacic អ្នកចាំទី Edouard Mendy រួមទាំងខ្សែបម្រើស្លាប Hakim Ziyech និង Christian Pulisic ក៏ជាមុខសញ្ញាផងដែរ៕