ការរំលាយគណបក្សដ៏មានប្រជាប្រិយបំផុត គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) និងគណបក្សគាំ ទ្រលទ្ធិប្រជាធិបតេយ្យជាង៤០សិបផ្សេងទៀត ពីសំណាក់របបយោធាលោកមីនអ៊ុងឡាំងនៅ មុនការបោះឆ្នោត ដែលបានគ្រោងទុក កំពុងត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលស្ថិតនៅក្រោមអំណាចយោធាកាលពីថ្ងៃអង្គារបានប្រកាសថាគណបក្ស NLD ដែលកំពុងកាន់អំណាចដែលដឹកនាំដោយលោកស្រី Aung San Suu Kyi នឹងត្រូវរំលាយរួមជាមួយគណ បក្សចំនួន៣៩ ផ្សេងទៀតសម្រាប់ការខកខានក្នុងការចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតដែលតាក់តែង ដោយយោធាថ្មី។

មួយថ្ងៃបន្ទាប់ពីការប្រកាសនេះ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី បានថ្កោល ទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយនិយាយថាការផ្លាស់ប្តូរនេះគឺជាជំហានថយក្រោយមួយទៀត។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ ពុធថា ការបោះឆ្នោតណាមួយដែលគ្មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាច ចាត់ទុកថាសេរី ឬយុត្តិធម៌នោះទេ។
អ្នកនាំពាក្យរបស់ការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ក៏បាននិយាយកាលពីថ្ងៃពុធថា ការរំលាយគណ បក្ស NLD និងគណបក្សចំនួន 39 ផ្សេងទៀតគឺជាភស្តុតាងបន្ថែមទៀតថាការបោះឆ្នោត ដែលប្រកាសដោយ របបយោធានឹងមានលក្ខណៈឆ្ងាយ ហើយនឹងមិនមានសុវត្ថិភាព សេរី ឬយុត្តិធម៌ក្រោមលក្ខខណ្ឌបច្ចុប្បន្ន។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការរំលាយគណបក្សនេះ គំរាមកំហែងដល់ការកើនឡើងនៃអំ ពើហិង្សានៅ ក្នុងប្រទេសមីយ៉ាន់ម៉ា និងធ្វើឱ្យប្រទេសកាន់តែមានអស្ថិរភាព។
ចក្រភពអង់គ្លេសនិងបារាំងក៏បានថ្កោលទោសការសម្រេចចិត្តរបស់របបនេះក្នុងការរំលាយគណបក្ស NLD និងគណបក្សផ្សេងទៀត ដោយហៅវាថាជា ការរំលោភបំពានបន្ថែមទៀតលើសិទ្ធិ និងសេរីភាពរបស់ប្រជា ជនមីយ៉ាន់ម៉ា។
ក្រសួងការបរទេសរបស់ប្រទេសជប៉ុន និងរដ្ឋាភិបាលអូស្ត្រាលីក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួក គេចំពោះការរួមតូចនៃលំហនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការរំលាយគណបក្សនយោបាយរបស់របបយោធា។
ក្រសួងការបរទេសជប៉ុនបាននិយាយថា ការដកគណបក្ស NLD ចេញពីដំណើរការនយោបាយនឹងធ្វើឱ្យស្ថាន ការណ៍កាន់តែលំបាកឡើង។រដ្ឋាភិបាលជប៉ុនជំរុញយ៉ាងខ្លាំងក្លាដល់យោធាមីយ៉ាន់ម៉ាឱ្យដោះលែងមន្ត្រី NLD ជាបន្ទាន់ រួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជីនិងបង្ហាញផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាដោយសន្តិវិ ធីក្នុងលក្ខណៈមួយដែលរួមបញ្ចូលភាគីពាក់ព័ន្ធទាំងអស់។

ក្នុងចំណោមគណបក្សដែលមានស្រាប់៩២មានតែប្រហែល ៥០ប៉ុណ្ណោះដែលភាគច្រើនមានទំនាក់ទំនងយោ ធាបានដាក់ពាក្យសុំចុះឈ្មោះឡើងវិញជាមួយរបបយោធា។ គណបក្សដែលទើបបង្កើតថ្មីរាប់សិបទៀតក៏បាន ចុះឈ្មោះដែរ ដោយដាក់ចំនួនសរុប ៦៣៕