Thursday, March 20, 2025
Homeព័ត៌មានអន្តរជាតិសភាតួកគី អនុម័តឲ្យប្រទេសហ្វាំងឡង់ ចូលរួមជា មួយណាតូ

សភាតួកគី អនុម័តឲ្យប្រទេសហ្វាំងឡង់ ចូលរួមជា មួយណាតូ

សភារបស់ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា បានបោះឆ្នោតអនុម័តកិច្ចប្រឹងប្រែងរបស់ប្រទេស ហ្វាំងឡង់ដើម្បីចូលរួមជាមួយអង្គការណាតូ។

ប្រទេសហ្វាំងឡង់បានទទួលជ័យជម្នះជាផ្លូវការនៅទីក្រុងអង់ការ៉ាសម្រាប់ការស្នើសុំរបស់ខ្លួនដើម្បីចូលរួមសម្ព័ន្ធភាពយោធាជាមួយនឹងសំឡេងគាំទ្រ ២៧៦។

ការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍មានន័យថា រដ្ឋសមាជិកទាំង៣០របស់អង្គការណាតូឥឡូវនេះបាន ផ្តល់សច្ចា ប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់ដែលជាលក្ខខណ្ឌតម្រូវឱ្យប្រទេសនេះចូលរួមក្នុងសម្ព័ន្ធភាព។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានស្វាគមន៍ការបោះឆ្នោតដោយសមាជិកសភាតួគី ដែលផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសហ្វាំងឡង់។

ប្រធានាធិបតីហ្វាំងឡង់លោកស្រី Sauli Niinisto ក៏បានស្វាគមន៍ការបោះឆ្នោតនេះ ដោយនិយាយថា ខ្ញុំចង់អរ គុណពួកគេទាំងអស់សម្រាប់ការជឿទុកចិត្តនិងការគាំទ្ររបស់របស់ខ្ញុំ។ ហ្វាំងឡង់នឹងក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងមានសមត្ថភាព ដោយប្តេជ្ញាចំពោះសន្តិសុខនៃសម្ព័ន្ធភាព។

ហ្វាំងឡង់ឥឡូវត្រៀមខ្លួនចូលជាសមាជិកណាតូ។ យើងទន្ទឹងរង់ចាំស្វាគមន៍ស៊ុយអែតដើម្បីចូលរួមជាមួយ យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។លោកស្រីបានបន្ថែម ។រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកPekka Haavisto ក៏បានថ្លែងអំណរគុណជាភាសាតួកគីតាមធ្វីតធឺ។

តួកគីដែលជាសមាជិកអង្គការណាតូអស់រយៈពេលជាង ៧០ឆ្នាំបានស្នើឱ្យប្រទេសហ្វាំងឡង់និងស៊ុយអែតចាត់វិ ធានការជាក់ស្តែងប្រឆាំងនឹងក្រុមភេរវករដូចជា PKK និងអង្គការភេរវករFetullah(FETÖ)ដើម្បីឱ្យពួកគេចូលរួម សម្ព័ន្ធភាព។

កាលពីខែមិថុនាប្រទេសហ្វាំងឡង់ និងស៊ុយអែតបានចុះហត្ថលេខាលើអនុស្សរណៈជាមួយតួកគីដើម្បីដោះ ស្រាយបញ្ហាសន្តិសុខរបស់ទីក្រុងអង់ការ៉ា ហើយអ្នកការទូតនិងមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងបីបានបើក កិច្ចប្រជុំផ្សេងៗចាប់តាំងពីពេលនោះមកដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងត្រីភាគី៕

RELATED ARTICLES