Thursday, March 20, 2025
Homeព័ត៌មានអន្តរជាតិអតីតប្រធានាធិបតី៖តៃវ៉ាន់ និងចិន ត្រូវតែធ្វើអ្វីៗគ្រប់ យ៉ាងដើម្បីបញ្ចៀសសង្គ្រាម

អតីតប្រធានាធិបតី៖តៃវ៉ាន់ និងចិន ត្រូវតែធ្វើអ្វីៗគ្រប់ យ៉ាងដើម្បីបញ្ចៀសសង្គ្រាម

អតីតប្រធានាធិបតីកោះតៃវ៉ាន់លោក Ma Ying-jeou បានប្រាប់មន្ត្រីជាន់ខ្ពស់ចិនកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែ មីនាថាតៃវ៉ាន់និងចិនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចៀសសង្គ្រាមហើយវាជាទំនួលខុសត្រូវរបស់មេដឹកនាំទាំងពីរក្នុងការធានាសន្តិភាព។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ 

លោក Ma បានមកដល់ប្រទេសចិនកាលពីថ្ងៃចន្ទ។វាជាលើក ទីមួយ ដែលអតីតប្រធានាធិបតីតៃវ៉ាន់ ធ្វើទស្សន កិច្ចប្រទេសមកកាន់ប្រទេសចិន ចាប់តាំងពីធ្វើសង្គ្រាមចាញរដ្ឋាភិបាលសាធារណរដ្ឋចិន និងបានភៀសខ្លួនទៅ តៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលបក្សកុម្មុយនិស្តម៉ៅ សេទុង។

ក្នុងឱកាសជួបជាមួយលោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិននៅទី ក្រុងវូហានភាគ កណ្តាលប្រទេសចិនលោក Ma បាននិយាយថា ការរក្សាបាននូវការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរ ភាពនៃទំនាក់ទំនងគឺជាទិដ្ឋភាពទូទៅនៃសង្គមតៃវ៉ាន់។

ភាគីទាំងពីរត្រូវតែរក្សាការផ្លាស់ប្តូរ សហប្រតិបត្តិការជាមួយគ្នានិងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បី បញ្ចៀសសង្គ្រាម និងជម្លោះ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរផ្លូវការរបស់ប្រទេសចិនបានដកស្រង់សម្តីលោក Song ដែលបានប្រាប់លោក Ma ថាប្រជាជនចិន និងតៃវ៉ាន់គួរតែប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់ និងការជ្រៀត ជ្រែកពីកម្លាំងខាងក្រៅ ហើយរួមគ្នាការពារសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។

លោក Ma កំពុងតែបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង ទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំងខណៈដែលប្រទេសចិនបង្កើនសម្ពាធផ្នែកយោធា និងការទូត ដើម្បីព្យាយាម និង បង្ខំកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឱ្យទទួលយកអធិបតេយ្យភាពរបស់ចិន។

លោក Ma ដែលកាន់តំណែងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៦ បានជួបជាមួយប្រធានាធិបតីចិនធ្លាប់បានជួបប្រធា នាធិបតីចិននៅប្រទេសសិង្ហបុរី នៅចុងឆ្នាំ ២០១៥ ភ្លាមៗ មុនពេលប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នធីសៃ អ៊ីងវែន ត្រូវបានជាប់ឆ្នោត។

លោកមិនបានគ្រោងនឹងជួបលោក Xi ក្នុងដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែការិយាល័យរបស់លោក Ma បាននិ យាយថា លោកបើកចំហចំពោះកិច្ចប្រជុំណាដែលចិនរៀបចំឡើង។

លោកស្រីធីសៃ អ៊ីងវេន៖ទំនាក់ទំនងជាមួយអាមេរិក កាន់តែជិតស្និទ្ធ

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រីលោកស្រីធីសៃអ៊ីងវេនបានសាទរចំពោះទំនាក់ទំនងរវាងកោះជាមួយសហរដ្ឋអាមេរិកក្នុងអំឡុងពេលឈប់សំចតដែលជាការឆ្លងកាត់មុនពេលធ្វើដំណើរទៅកាន់អាមេរិកកណ្តាលដែលត្រូវបានថ្កោលទោសដោយទីក្រុងប៉េកាំង។

ក្នុងអំឡុងពេលសុន្ទរកថាបិទទ្វារនៅទីក្រុងញូវយ៉កកាលពីយប់ថ្ងៃពុធ លោកស្រីធីសៃបាននិយាយថា ទំនាក់ទំ នងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ កាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់និងបានបង្ហាញពី វឌ្ឍនភាព ដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយា ល័យរបស់លោកស្រី។

លោកស្រីបានលើកសរសើតៃវ៉ាន់ថាជា បង្គោលនៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ហើយបាននិយាយថាកោះនេះ នឹងមិនឯកោទេ បើទោះបីជា បញ្ហាប្រឈមដ៏ធំដែលខ្លួនបានជួបប្រទះក៏ដោយ។

លោកស្រីបានបន្តថាយើងបានបង្ហាញឆន្ទៈដ៏ម៉ឺងម៉ាត់ និងការតាំងចិត្តដើម្បីការពារខ្លួនដែលយើងអាចគ្រប់គ្រង ហានិភ័យដោយស្ងប់ស្ងាត់ហើយថាយើងមានសមត្ថភាពក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកស្រីក៏គ្រោងនឹងឆ្លងកាត់ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា តាមផ្លូវត្រឡប់នៅសប្តាហ៍ក្រោយដែលជា កន្លែងដែលលោកស្រីមានពាក្យចចាមអារ៉ាមថានឹងជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក Kevin McCarthy ៕

RELATED ARTICLES