ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានអះអាងថាកងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងស្របច្បាប់ លើតំបន់ Bakhmut របស់អ៊ុយក្រែន ប៉ុន្តែទីក្រុង គៀវបានបដិសេធដោយនិយាយថាកងកម្លាំងរបស់ខ្លួននៅ តែកាន់ កាប់ទីក្រុងភាគខាងកើតនិងបាននិយាយថាការប្រយុទ្ធនៅទីនោះថានៅតែក្តៅជាគគុក។
លោក Yevgeny Prigozhin ប្រមុខកងកម្លាំងប្រដាប់អាវុធស៊ីឈ្នួលរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថាកងទ័ព របស់លោក ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ដើម្បីឡោមព័ទ្ធនិងចាប់យកទី ក្រុងដែលត្រូវបានទម្លាក់គ្រាប់បែកនោះបានលើកទង់ជាតិរុស្ស៊ីនៅលើអគាររដ្ឋបាលរបស់ខ្លួន។

លោកបានបន្តថាតាមទស្សនៈផ្លូវច្បាប់ទីក្រុងនេះត្រូវបានដណ្តើមយក។Prigozhin បាននិយាយនៅក្នុងសារជា សំឡេងដែលបានបង្ហោះនៅលើគណនី Telegram របស់សេវាកម្មសារព័ត៌មានប៉ុន្តែមិន មានការចង្អុលបង្ហាញ ណាមួយពីមន្ត្រីអ៊ុយក្រែនដែលថា Bakhmut ដែលជាទីក្រុងចំនួនមានប្រជាជនជាង៧ម៉ឺននាក់ មុនពេល ការលុក លុយរបស់រុស្ស៊ីបានចាប់ផ្តើមជាងមួយឆ្នាំមុនធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ីនោះទេ។
មេដឹកនាំយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពីវីដេអូរបស់Prigozhinត្រូវបានចេញផ្សាយថាកង ទ័ពសត្រូវបានព្យាយាមដណ្តើមកាន់កាប់ទីក្រុង ប៉ុន្តែកងកម្លាំងរបស់ពួកគេបានវាយលុកការវាយប្រហាររបស់ សត្រូវច្រើនជាង២០លើក។
ប្រធានាធិបតី ហ្សេឡិនស្គី កាលពីព្រឹកថ្ងៃអាទិត្យបានសរសើរការការពារទីក្រុងរបស់កងទ័ពអ៊ុយក្រែន។លោក បាននិយាយនៅក្នុងវីដេអូពេលយប់របស់លោកថាសូមអរគុណដល់ទាហានរបស់យើងដែលកំពុងប្រយុទ្ធនៅ Avdiivka, Maryinka និងជាពិសេសនៅ Bakhmut។
រុស្ស៊ី ដាក់ពង្រាយនុយក្លេអ៊ែរក្បែរព្រំដែនណាតូ

ប្រេសិតរុស្ស៊ីប្រចាំទីក្រុងMinsk ប្រទេសបេឡារុស បាននិយាយថារុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយ ក្លេអ៊ែរយុទ្ធ សាស្ត្រនៅក្នុងប្រទេសបេឡារុសជិតព្រំដែនសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយប្រទេសណាតូក្នុងសកម្មភាពមួយដើម្បីបង្កើនភាពតានតឹងជាមួយលោកខាងលិច។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុសលោក Boris Gryzlov បាននិយាយកាលពីយប់ថ្ងៃអាទិត្យថាសព្វាវុធ នឹងត្រូវផ្លាស់ប្តូរទៅកាន់ព្រំដែនភាគខាងលិចរបស់ប្រទេសនេះ ដែលជាផ្នែកមួយដើម្បីធានាសន្តិសុខ។

លោក Gryzlov បានប្រាប់ទូរទស្សន៍រដ្ឋបេឡារុសថា ការដាក់ពង្រាយនេះនឹងត្រូវតែធ្វើទោះបីជាមានសំលេងរំ ខានពីអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។
Gryzlov បានបន្តថាកន្លែងស្តុកទុកនុយក្លេអ៊ែរមួយនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១ខែកក្កដាតែមិនបានបញ្ជាក់ច្បាស់ថា អាវុធទាំងនោះនឹងត្រូវដាក់នៅទីណានោះទេ។

ការអត្ថាធិប្បាយរបស់បេសកជនរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។
បេឡារុស្ស មានព្រំប្រទល់ជាប់ជាមួយប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ ដែលសុទ្ធតែជាសមាជិករបស់ អង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាត្រូវបានបង្កើតឡើងដំបូងដើម្បីរារាំង ការពង្រីកទឹកដីរបស់អតីតសូវៀត នៅអឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ៕