Tuesday, March 18, 2025
Homeព័ត៌មានអន្តរជាតិលោកប្រាយុទ្ធ អំពាវនាវឲ្យពលរដ្ឋរើសមេដឹកមានបទ ពិសោធន៍ធ្វើនាយករដ្ឋមន្ត្រី

លោកប្រាយុទ្ធ អំពាវនាវឲ្យពលរដ្ឋរើសមេដឹកមានបទ ពិសោធន៍ធ្វើនាយករដ្ឋមន្ត្រី

លោកប្រាយុទ្ធចាន់អូចាដែលប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញដើម្បីឈ្នះកៅអីនាយករដ្ឋមន្ត្រីអាណត្តិថ្មី បាននិយាយកាលពីថ្ងៃចន្ទ ទី ៣ខែមេសាឆ្នាំ២០២៣ថាព្រះរាជាណាចក្រថៃត្រូវការ មេដឹកនាំប្រទេសដែល មានបទពិសោធន៍ ។លោកបានលើកឡើងបែបនេះក្នុងអំឡុងពេល បេក្ខជននាយករដ្ឋមន្ត្រីចាប់ផ្តើមចុះឈ្មោះ សម្រាប់ការបោះឆ្នោតសកលនៅខែក្រោយ។

អតីតមេទ័ពដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារឆ្នាំ ២០១៤ប្រឈមមុខនឹងបញ្ហាប្រ ឈមដ៏លំបាកពី ក្រុមប្រឆាំងដែលងើបឡើងវិញដឹកនាំដោយលោកស្រី Paetongtarn Shinawatra កូនស្រីមហាសេដ្ឋីអតីតនាយ ករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។

លោកប្រាយុទ្ធ បានប្រាប់ទូរទស្សន៍ Thairath TV ថា ប្រទេសថៃត្រូវការមនុស្សដែលចេះធ្វើការងារនេះ។ប្រជាជនថៃត្រូវទៅបោះឆ្នោតនៅថ្ងៃទី១៤ខែឧសភា សម្រាប់ការបោះឆ្នោតលើកដំបូងចាប់តាំងពីព្រះរាជាណា ចក្រនេះត្រូវបានរញ្ជួយដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយយុវជនដ៏ធំក្នុងឆ្នាំ២០២០។

លោកប្រាយុទ្ធនិងគណបក្សរបស់លោកកំពុងស្ថិតនៅពី ក្រោយគណបក្សភឿថៃរបស់របស់កូនស្រី លោកថាក់ ស៊ីន និងគណបក្សគាំទ្រកំណែទម្រង់ Move Forward ដែលដឹកនាំដោយលោក Pita Limjaroenrat ។នេះបើ យោងតាមការបោះស្ទង់មតិនាពេលថ្មីៗនេះ។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបេក្ខជនម្នាក់ៗត្រូវតែឈ្នះដោយសំឡេងភាគច្រើននៃសមាជិកសភាជាន់ទាបជាប់ដែលមានសមាជិក៥០០នាក់ព្រមទាំងសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន២៥០រូប។

គណបក្សភឿថៃបាននិយាយថាខ្លួនកំពុងកំណត់គោលដៅទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ដើម្បី រារាំងការបង្កើតរបស់យោធាពីការបិទផ្លូវរបស់ខ្លួនទៅកាន់អំណាច ដូចដែលបានកើតឡើងក្នុងឆ្នាំ ២០១៩ នៅ ពេលដែលខ្លួនទទួលបានអាសនៈភាគច្រើន ប៉ុន្តែមិនបានកាន់រដ្ឋាភិបាល។រដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ មិនតម្រូវឲ្យ នាយករដ្ឋមន្ត្រីបោះឆ្នោតជ្រើសរើសដោយតំណាងរាស្ត្រជាប់ឆ្នោតឡើយ។

ប្រសិនបើគណបក្សភើថៃជោគជ័យ ស្ត្រីវ័យ ៣៦ឆ្នាំរូបនេះ នឹងដើរតាមឪពុក និងម្តាយមីងរបស់នាង គឺលោកស្រី យីងឡាក់ ដែលលោក ប្រាយុទ្ធ បានទម្លាក់ក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ក្លាយជានាយករដ្ឋមន្ត្រី៕

RELATED ARTICLES