Tuesday, March 18, 2025
Homeព័ត៌មានអន្តរជាតិតើចិន ហ៊ានធ្វើអីអាមេរិក ​បើប្រធានសភាជួបពិភាក្សា​ជា​មួយ​ប្រធានាធិបតីតៃវ៉ាន់?

តើចិន ហ៊ានធ្វើអីអាមេរិក ​បើប្រធានសភាជួបពិភាក្សា​ជា​មួយ​ប្រធានាធិបតីតៃវ៉ាន់?

ប្រទេសចិនបានព្រមានប្រធានសភាអាមេរិកលោក Kevin McCarthy កាលពីថ្ងៃអង្គារ ទី ៤មេសាកុំឱ្យ សាងកំ​ហុស​អតីតកាលដ៏មហន្តរាយម្តងទៀតជាមួយនឹងគម្រោងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រីធីសៃអ៊ីងវេន  ដោយនិយាយថាវានឹងមិនជួយសន្តិភាព និងស្ថិរភាពក្នុងតំបន់ទេប៉ុន្តែផ្ទុយទៅវិញវាគ្រាន់តែ​បង្រួបបង្រួមប្រជា​ជន​ចិននៅពីក្រោយសត្រូវរួម។

លោក McCarthy មកពីគណបក្សសាធារណរដ្ឋ ដែលជាមេដឹកនាំជាន់ខ្ពស់បំផុតទីបីរបស់​សហរដ្ឋអាមេរិក​បន្ទាប់​ពីប្រធានាធិបតីនិងអនុប្រធានាធិបតីអាចនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃពុធ(នៅអាមេរិកត្រូវនឹងថ្ងៃព្រហស្បតិ៍នៅកម្ពុជា)ជាមួយលោកស្រី ធីសៃក្នុងអំឡុងពេលឈប់សម្រាកដ៏រសើបនៅ​សហរដ្ឋអាមេរិក​ដែល​​​បានជំរុញឱ្យមានការគំរាមកំហែងរបស់ចិនក្នុងការសងសឹក។

លោកស្រីធីសៃនឹងឆ្លងកាត់រដ្ឋ Los Angeles ក្នុងដំណើរត្រឡប់ទៅតៃប៉ិវិញបន្ទាប់ពីធ្វើដំណើរ​ទៅប្រទេសអា​មេរិក​​​កណ្តាលចំនួន២។ សហរដ្ឋអាមេរិកនិយាយថា ការឈប់សម្រាកបែបនេះជាទម្លាប់ធម្មតា ហើយមិនចាំបាច់​ឲ្យចិនមានប្រតិកម្មខ្លាំងពេកនោះទេ។

ស្ថានកុងស៊ុលរបស់ចិននៅទីក្រុង Los Angeles បាននិយាយថាវាជារឿងមិនពិតក្នុងការអះ​អាងថាវាជាការ​ឆ្លង​កាត់ ដោយបន្ថែមថា លោកស្រីកំពុងចូលរួមក្នុងការផ្លាស់ប្តូរជាផ្លូវការដើម្បី បង្ហាញនយោបាយ។ស្ថានកុងស៊ុល​បានបន្ថែមថា វាមិនអំណោយផលដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយវាក៏មិនមែនជា​ផលប្រ​យោ​ជន៍រួមរបស់ប្រជាជនចិន និងសហរដ្ឋអាមេរិកនោះដែរ។

ប្រទេសចិនដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួនបានរៀបចំល្បែងសង្គ្រាមជុំវិញកោះនេះកាលពីខែសីហាឆ្នាំមុនបន្ទាប់ពីអតីតប្រធានសភា លោកស្រី Nancy Pelosi មកពីគណបក្សប្រជាធិបតេយ្យបានធ្វើ​ទស្សនកិច្ចនៅទីក្រុង​តៃប៉ិ។ ជុំវិញបញ្ហានេះដែរថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការ​បរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិននឹងតាមដានយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍន៍ និងការ​ពារ​យ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន តែមិនផ្តល់ព័ត៌មានលម្អិតពីអ្វីដែល​ខ្លួន​នឹង​ចាត់វិធានការប្រឆាំងនឹងជំនួបនេះ៕

RELATED ARTICLES