Tuesday, March 18, 2025
Homeសន្ដិសុខសង្គមខឹងបើកភ្លើងហ្វាចាំងមុខ គប់បែកកញ្ចក់ឡាន

ខឹងបើកភ្លើងហ្វាចាំងមុខ គប់បែកកញ្ចក់ឡាន

ព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាតាមផ្លូវ ស្រាប់តែឃើញរថយន្ត ១គ្រឿងមកពីមុខ បើកភ្លើងហ្វាចាំងភ្នែកខ្លាំង និងមិនព្រមទម្លាក់ ខឹងពេកក៏យកដុំថ្មគប់លើរថយន្ត ១គ្រឿងនោះ តែបែរជាត្រូវ រថ យន្ត ១គ្រឿងដែលបើកពីក្រោយ បណ្តាលឱ្យបែកកញ្ចក់ខាងមុខផ្នែកខាងឆ្វេង ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីគប់កញ្ចក់រថយន្តអ្នកដំណើរនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ទី១-ឈ្មោះសោម សឿន ហៅនឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ និងទី២-ឈ្មោះគន ស៊ុនហេង ភេទប្រុស មុខរបរមិនពិតប្រាកដ ជាអ្នកគប់កញ្ចក់រថយន្ត ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ ចំណែកជនរងគ្រោះ មានឈ្មោះផែន ឆេងលី ភេទស្រី អាយុ៤៤ឆ្នាំ មានលំនៅ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំ ណុចផ្លូវចំណោតអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីគប់កញ្ចក់រថយន្តមួយ កើត ឡើង បង្កដោយជនសង្ស័យចំនួន២នាក់ ខាងលើ ជិះម៉ូតូ ១គ្រឿង មកដល់ចំណុចខាងលើ បានប្រើដុំថ្មគប់ទៅលើ រថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបែកកញ្ចក់ខាងមុខផ្នែកខាងឆ្វេង។  ក្រោយកើតហេតុ ជនរងគ្រោះ បានបន្តដំណើរទៅលំនៅឋាន នៅឯភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះសីហនុ  ដោយពុំបានរាយការណ៍ប្តឹងនោះទេ។

ប្រភពដដែល បន្តថា ពេលទៅដល់ផ្ទះ ទើបជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ទៅប្រចាំបញ្ជារបស់អធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ ដោយរៀបរាប់ប្រាប់ថា  ពេលគាត់មកដល់ចំណុចខាងលើ មានជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តរបស់គាត់តែម្តង ក្រោយកើតហេតុ ជនបង្កហេតុបាន រត់គេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកស្នងការ បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគបាលស្រុកព្រៃនប់ ចុះមកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ធ្វើការស្រាវជ្រាវស្វែងរក និងនាំខ្លួនជន សង្ស័យចំនួន២នាក់ មកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបិតត្រាំង តែជនទាំង២នាក់ មិនឆ្លើយសារ ភាពនោះទេ។ រហូតដល់វេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបាន បញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តសាកសួរតាម នីតិវិធីជំនាញ ទើបជនសង្ស័យទាំង២នាក់ ព្រមសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគប់ដុំថ្មទៅលើ កញ្ចក់រថយន្តប្រាកដមែន។ មូលហេតុដោយសារខឹងរថយន្ត មួយគ្រឿង ទិសដៅផ្ទុយគ្នា បើកភ្លើងហ្វាដាក់ ចាំងភ្នែកខ្លួន មិនព្រមទម្លាក់ភ្លើងហ្វា ប៉ុន្តែបែរជាត្រូវរថយន្តខាងក្រោយ ទិសដៅ ស្របគ្នាទៅវិញ បណ្តាល ឱ្យបែកកញ្ចក់ខាងមុខ។

ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣  ពួកគេទាំង ២នាក់ បានជិះម៉ូតូដឹកគ្នាចេញពីវត្តគិរីសុខារ៉ាម ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ឆ្ពោះទៅក្រុងព្រះសីហនុ ដើម្បីតាមរកក្រុមស្ទាវ ១ក្រុម ដែលបានចូលក្នុងវត្ត រក រឿងបង្កជម្លោះជាមួយរបស់ក្រុមខ្លួន។ លុះជិះទៅបាន ប្រហែល ៤០០ម៉ែត្រ ពួកគេទាំង២នាក់បានឈប់ម៉ូតូបត់ជើងតូច និងបានរើសដុំថ្ម ១ដុំ ដាក់នៅផ្នែកខាងមុខ កៀបប្រឡោះភ្លៅ (អ្នកបើក) រួចក៏បានបន្តដំណើរទៅមុខទៀត បានប្រហែល ១០០ម៉ែត្រ ក៏បានឃើញ រថយន្ត មួយគ្រឿង មានទិសដៅផ្ទុយគ្នា បានបើកភ្លើងហ្វា ធ្វើឱ្យចាំងភ្នែកពួកគេ ពិបាកមើលផ្លូវ ពេលនោះឈ្មោះហេង ក៏បានបើកភ្លើងហ្វាម៉ូតូញាក់ ចំនួន២ទៅ៣ ដងដែរ ដើម្បីសុំឱ្យរថយន្តនោះទម្លាក់ភ្លើងហ្វា តែរថយន្តនោះ មិន ទម្លាក់ឱ្យទេ ទើបឈ្មោះហេង បានយកដុំថ្មដែលរើសទុកនោះ គប់ទៅលើរថយន្តនោះ ប៉ុន្តែបែរជា ត្រូវរថយន្ត ខាងក្រោយ ជិះទិសដៅស្របគ្នាទៅវិញ។ បន្ទាប់ពីធ្វើសម្មភាពរួច ពួកគេទាំង២នាក់ បានជិះម៉ូតូរត់គេចខ្លួន ទៅតាមផ្លូវបត់ក្រុមហ៊ុន អាន កូ ចុះទៅខ្មែរធ្វើបាន រួចជិះទៅភូមិរបស់ខ្លួនវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន តែម្តង។

ចំណែកវត្ថុតាងដកហូត រួមមាន  ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាក លេខ និងគ្មានក្បាំងមុខ ទូរស័ព្ទ ចំនួន៣គ្រឿង (ម៉ាក VIVO ពណ៌ខ្មៅ ម៉ាក LG ពណ៌ទឹកប្រាក់ និងម៉ាក OPPO) ព្រមទាំងដុំថ្ម ១ដុំ។

លុះមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES