Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិលោកដូណាល់ ត្រាំ ច្រានចោលបទចោទប្រកាន់ទាំង ៣៤ នឹងចោទអាមេរិកកំពុងដើរធ្លាក់នរក

លោកដូណាល់ ត្រាំ ច្រានចោលបទចោទប្រកាន់ទាំង ៣៤ នឹងចោទអាមេរិកកំពុងដើរធ្លាក់នរក

អតីតប្រធានាធិនតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយក្នុងសុន្ទរកថាបន្ទាប់ពី បានសារភាពថាលោកមិន មានកំហុសក្នុងការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីលាក់ព័ត៌មានដែលប៉ះពាល់ដល់កិត្តិយស់របស់លោកមុនការបោះឆ្នោតឆ្នាំ ២០១៦។

អតីតប្រធានាធិបតីត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ចំនួន៣៤នៅក្នុងតុលាការManhattanក្នុងទីក្រុងញូវ យ៉កកាលពីថ្ងៃអង្គារ។បទចោទប្រកាន់ដែលលេចឆ្លោជាងគេ ទទាក់ទងនឹងការបង់ប្រាក់ជាង ១៣ម៉ឺនដុល្លារដល់ តារាសិច Stormy Daniels ដើម្បីបំបិទសំណុំរឿងទំនាក់ទំនងស្នេហាផិតក្បត់។

លោកក៏ត្រូវបានបានចោទប្រកាន់ថាបានបង់ប្រាក់ចំនួន ៣ម៉ឺនដុល្លារដើម្បីបំបិទមាត់អ្នកបើកទ្វារនៅអគារ Trump Tower ដែលអះអាងថាលោក ត្រាំមានកូននិង១៥ម៉ឺនដុល្លារត្រូវបានបង់ទៅឱ្យនាង Karen McDougal អតីតតារា ម៉ូដែលPlayboyដែលលោក មានទំនាក់ទំនងផ្លូវភេទជាមួយ ។

លោកគឺជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ។

បុរសអាយុ៧៦ឆ្នាំរូបនេះបានប្រាប់អ្នកគាំទ្រដែលប្រមូលផ្ដុំនៅផ្ទះ Mar-a-Lago ក្នុងរដ្ឋផ្លរីដាបន្ទាប់ពីគាត់បាន បង្ហាញខ្លួននៅតុលាការថា លោក Trump បានប្រាប់ទស្សនិកជននៃម្ចាស់ជំនួយ សម្ព័ន្ធមិត្តនយោបាយ និង អ្នកគាំទ្រជាច្រើនរយនាក់ផ្សេងទៀត បន្ទាប់ពីត្រឡប់ទៅ Mar-a-Lago ដែលជាវិមានឆ្នេររបស់គាត់នៅភាគ ខាងត្បូងរដ្ឋផ្លរីដាថា ខ្ញុំមិនដែលគិតថារឿងបែបនេះអាចកើតឡើង នៅអាមេរិកនោះទេមិនដែលគិតថាវាអាច កើតឡើងទាល់តែសោះ។ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបានប្រព្រឹត្តគឺការ ពារប្រទេសជាតិរបស់យើងដោយ មិនភ័យខ្លាចពីអ្នកដែលស្វែងរកការបំផ្លាញវា។

ការចោទប្រកាន់នីមួយៗអាចជាប់ពន្ធនាគារអតិបរមា ៤ឆ្នាំ ទោះបីជាចៅក្រមអាចកាត់ទោសលោកត្រាំ ឱ្យជាប់ ពន្ធនាគារ ប្រសិនបើគាត់ត្រូវបានកាត់ទោស។

ចៅក្រម Merchan បាននិយាយថា ការកាត់ក្តីរបស់លោក ត្រាំអាចចាប់ផ្តើមនៅដើមខែមករា ឆ្នាំ ២០២៤ ដែល មានន័យថាគណបក្សសាធារណរដ្ឋអាចត្រលប់មកតុលាការវិញនៅពេលដែលការចាប់ផ្តើមជ្រើសរើសបេក្ខភាពរបស់គណបក្សសម្រាប់ការបោះឆ្នោតប្រធានាធិបតី។

តើនឹងមានអ្វីកើតឡើងបន្ទាប់សម្រាប់ដំណើរការកាត់ក្តីត្រាំ?

១-រដ្ឋអាជ្ញាត្រូវតែប្រគល់ភស្តុតាងទាំងអស់ក្នុងរយៈពេល៣៥ថ្ងៃ

២-ក្រុមមេធាវីរបស់លោកដូណាល់ ត្រាំមានរយៈពេល៤៥ថ្ងៃ ដើម្បីច្រានការកតាត់ទោស

៣-ប្រសិនបើការចោទប្រកាន់ត្រូវបាន

តុលាការទម្លាក់បទចោទចោលមានន័យថាគ្នាការកាត់ទោសតែបើមិនទម្លាក់ចោលទេត្រូវកាត់ទោស។

៤-ក្នុងករណីកឃើញថាមានទោស ត្រូវកាត់ទោសតែបើរកមិន

ឃើញមិនមានការកាត់ទោសទេ៕

RELATED ARTICLES