ស្ថាប័នគ្រប់គ្រងបាល់ទាត់អ៊ឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសស្វីសត្រូវបានតែងតាំងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់យូរ៉ូស្ត្រី ២០២៥ ។
UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការប្រតិបត្តិរបស់ UEFA ថ្ងៃនេះបានជួបប្រជុំគ្នា នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ហើយបានតែងតាំងសមាគមកីឡាបាល់ទាត់ ស្វីសធ្វើជាម្ចាស់ផ្ទះប្រកួត បាល់ទាត់យូរ៉ូស្ត្រី ២០២៥ ។
សេចក្តីថ្លែងការណ៍បានបន្ថែមថាការប្រកួត១៦ក្រុមនឹងប្រព្រឹត្តទៅនៅទីលានចំនួនប្រាំបីនៅទូទាំងប្រទេសស្វីសនៅរដូវក្តៅឆ្នាំ ២០២៥។
ប្រទេសស្វីសបានឈ្នះការដេញថ្លៃពីប្រទេសប៉ូឡូញ និងបារាំង និងការដេញថ្លៃរួមគ្នាពីប្រទេស ចំនួនបួនគឺ ដាណឺម៉ាក ហ្វាំងឡង់ ន័រវែស និងស៊ុយអែត។
អង់គ្លេសគឺជាក្រុមការពារតំណែងជើងឯក ខណៈដែលក្រុម តោញីកំណាចបានយកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២២នៅទីក្រុងឡុងដ៍។
អាល្លឺម៉ង់នៅតែជាក្រុមដែលទទួលបានជោគជ័យបំផុតក្នុងការប្រកួតយូរ៉ូ ស្ត្រី ដោយបានឈ្នះពានប្រាំបីដងរួម ទាំងក្រុមចុងក្រោយក្នុងឆ្នាំ ២០១៣។ចំណែកឯប្រទេសស្វីស ដែលជាម្ចាស់ផ្ទះ យូរ៉ូ២០២៥មិនដែលឈ្នះពានទេ៕