Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិចិន សងសឹកតៃវ៉ាន់ ជាមួយនឹងកញ្ចប់ទណ្ឌកម្មថ្មី

ចិន សងសឹកតៃវ៉ាន់ ជាមួយនឹងកញ្ចប់ទណ្ឌកម្មថ្មី

ប្រទេសចិនបានសងសឹកចំពោះកិច្ចប្រជុំរបស់ប្រធានសភាសហរដ្ឋអាមេរិកជាមួយប្រធានាធិបតីតៃវ៉ាន់ដោយការប្រកាសដាក់ទណ្ឌកម្មកាលប្រឆាំងទៅនឹងបណ្ណាល័យប្រធានាធិបតី RonaldReagan និងអង្គការផ្សេងទៀត​ដែល​ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រីធីសៃ។

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy បានជួបពិភាក្សាកាលពីថ្ងៃពុធជាមួយ​ប្រធា​នា​ធិបតី ធីសៃអ៊ីងវេននៅបណ្ណាល័យ Reagan ក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា ប្រឆាំងទៅនឹងការព្រ​មាន​របស់ចិន។ លោកខេវីន  ម៉ាក់ខាធីបានចូលរួមជាមួយ

សមាជិកសភាបរទេសជាបន្តបន្ទាប់ និងបានជួបលោកស្រី ធីសៃក្នុងការបង្ហាញការគាំទ្រចំពោះតៃវ៉ាន់​ដែលប្រ​ឈម​​មុខនឹងការបំភិតបំភ័យជាញឹកញាប់ពីសំណាក់ប្រទេសចិន។

ក្រសួងការបរទេសរបស់ប្រទេសចិនបានប្រកាសថាបណ្ណាល័យ Reagan និងវិទ្យាស្ថាន Hudson ,វិទ្យាស្ថាន​នយោ​​បាយThink Tank របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ ការផ្តល់វេទិកា និងភាពងាយ​ស្រួលដល់សកម្មភាពផ្តាច់ខ្លួនរបស់តៃវ៉ាន់។

លោកស្រីធីសៃបានទទួលយកពានរង្វាន់ភាពជាអ្នកដឹកនាំពីវិទ្យាស្ថានHudsonជាផ្នែកនៃដំណើរទៅសហរដ្ឋ​អាមេរិករបស់នាងហើយបានថ្លែងសុន្ទរកថាអំពីបញ្ហាប្រឈមរបស់តៃវ៉ាន់ក្នុងសន្តិសុខក្នុងតំបន់។

ជាមួយគ្នានេះចិនក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គលមួយចំនួនដូចជាលោកស្រី Sarah May Stern ប្រធាន​ក្រុមប្រឹក្សានាយកវិទ្យាស្ថាន Hudson ។ លោកJohn P. Walters នាយកវិទ្យាស្ថាន; លោក John Heubusch អតីតនាយកប្រតិបត្តិនៃមូលនិធិ Reagan និង Joanne M. Drake ដែលជានាយកប្រតិបត្តិរបស់មូលនិធិ។

ក្រសួងបាននិយាយថាពួកគេត្រូវបានហាមឃាត់មិនឱ្យទៅទស្សនាប្រទេសចិនហើយទ្រព្យសម្បត្តិឬហិរញ្ញវត្ថុណាមួយដែលជាកម្មសិទ្ធិរបស់ពួកគេនៅក្នុងប្រទេសចិននឹងត្រូវបង្កក។

ការិយាល័យកិច្ចការតៃវ៉ាន់របស់គណៈរដ្ឋមន្ត្រីចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីដាក់ទណ្ឌកម្មកងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់និង​សកម្មភាព​របស់ពួកគេ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយើង៕

RELATED ARTICLES