Saturday, March 15, 2025
Homeព័ត៌មានអន្តរជាតិសង្រ្កាន្ដ៤ថ្ងៃ ស្លាប់២៦៤ របួស២២០៨នាក់

សង្រ្កាន្ដ៤ថ្ងៃ ស្លាប់២៦៤ របួស២២០៨នាក់

យោងតាមតួលេខផ្លូវការចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ថ្ងៃអង្គារទី១៨ខែមេសាឆ្នាំ ២០២៣ បានឲ្យដឹងថា ក្នុងអំឡុងពិធីបុណ្យសង្ក្រាន្ត៤ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ ១៧ខែមេសាមានករណីគ្រោះថ្នាក់​ចរាចរណ៍បានកើត​ឡើង​ចំនួន ២២០៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២៦៤នាក់ និងរបួស ២២០៨នាក់ ។ ចំនួនអ្នកស្លាប់ថយចុះ៥% បើ​ធៀប​ទៅឆ្នាំមុន។

លោក Chotenarin Kerdson អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍មហាផ្ទៃបានថ្លែងថា ការបើកបរហួសល្បឿនកំណត់ ៤៥% នៃគ្រោះថ្នាក់កាលពីថ្ងៃចន្ទ បន្ទាប់មក១៧%បណ្តាលមកពីការប្តូរគន្លងផ្លូវភ្លាមៗ។

លោកបន្តថា ៨០% នៃគ្រោះថ្នាក់ពាក់ព័ន្ធនឹងម៉ូតូ ហើយប្រហែល ៤៦% កើតលើផ្លូវជាតិ និងប្រហែល ៣០% លើ​ផ្លូវក្នុងស្រុក និងភូមិ។ ភាគច្រើន ឬ៨៣,៦% នៃគ្រោះថ្នាក់បានកើតឡើងនៅលើផ្លូវត្រង់។ រយៈពេលគ្រោះថ្នាក់​បំ​ផុតគឺពីម៉ោង ៣រសៀលដល់ម៉ោង ៤ រសៀល ដែលមាន ៩,៣% នៃគ្រោះថ្នាក់ទាំងអស់។ បើធៀបនឹងរយៈពេល​មធ្យម​បីឆ្នាំកន្លងមក ចំនួនអ្នករបួសមានការថយចុះ ១៣% និងអ្នកស្លាប់តាមផ្លូវថយ ១៥%។ លោកបានបន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់គឺល្មើសល្បឿននិងស្រវឹង ហើយគ្រោះថ្នាក់ភាគច្រើនគឺម៉ូតូ៕

RELATED ARTICLES