Wednesday, December 11, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ត្រៀមបាញ់បង្ហោះផ្កាយរណបចារកម្មទី១

កូរ៉េខាងជើង ត្រៀមបាញ់បង្ហោះផ្កាយរណបចារកម្មទី១

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានបញ្ចប់ការអភិវឌ្ឍន៍ ផ្កាយ រណបចារកម្មយោធាដំបូងរបស់ខ្លួន ហើយបានបញ្ជាឱ្យមន្ត្រីបាញ់បង្ហោះទៅតាមផែនការដែលបានគ្រោងទុក។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAចេញផ្សាយកាលពីថ្ងៃពុធ។

ការសាកល្បងប្រើប្រាស់មីស៊ីលនិងរ៉ុក្កែតបញ្ជូនផ្កាយរណប ទៅកាន់លំហ កាលពីមុនបានបង្ហាញថា កូរ៉េខាង ជើងអាចធ្វើបានប៉ុន្តែអ្នកជំនាញជាច្រើនបានចោទសួរថាតើវាមានកាមេរ៉ាទំនើបល្មមប្រើសម្រាប់ចារកម្មពីផ្កាយរណបដែរឬទេព្រោះមានតែរូបភាពដែលមានកម្រិតទាបប៉ុណ្ណោះដែលត្រូវបានបញ្ចេញបន្ទាប់ពីការបាញ់បង្ហោះកន្លងមក។

លោកគីមដែលកំពុងធ្វើទស្សនកិច្ចនៅរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបាននិយាយថាការអភិវឌ្ឍសមត្ថភាពផ្កាយរណបឈ្លបយកការណ៍ គឺជាអាទិភាពមួយដើម្បីទប់ទល់នឹង ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េ ខាងត្បូង ហើយផ្កាយរណបជាច្រើនគឺចាំបាច់ដើម្បីបង្កើតសមត្ថភាពប្រមូលផ្តុំស៊ើបការណ៍យ៉ាងរឹងមាំ ។

លោកក៏បានជំរុញឱ្យមានការដាក់ពង្រាយផ្កាយរណបតាមការគ្រោងទុក ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីកាល បរិច្ឆេទបាញ់បង្ហោះនោះទេ។កាលពីខែធ្នូ ប្រទេសកូរ៉េខាងជើងបានធ្វើអ្វីដែលខ្លួនហៅថាជា ដំណាក់កាលចុង ក្រោយនៃការសាកល្បងដ៏សំខាន់មួយសម្រាប់ផ្កាយរណបចារកម្មហើយបាននិយាយថាខ្លួននឹងបញ្ចប់ការត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះនៅខែមេសា។

ជាមួយគ្នានេះដែរលោក៏បានចោទប្រកាន់សហរដ្ឋអាមេរិកពីការព្យាយាមប្រែក្លាយកូរ៉េខាងត្បូងទៅជាមូលដ្ឋានកម្រិតខ្ពស់សម្រាប់ការឈ្លានពាន និងឃ្លាំងអាវុធសម្រាប់សង្គ្រាមដោយការដាក់ ពង្រាយទ្រព្យសម្បត្តិយោធាដូច ជានាវាផ្ទុកយន្តហោះនិងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរនៅក្នុងតំបន់៕

RELATED ARTICLES