ភ្នំពេញ ៖ លោកយឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ប្រចាំ ប្រទេសកូរ៉េខាងត្បូង ដែលសព្វថ្ងៃបានត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជា វិញ ហើយមុននេះ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្រោយពីបានសុំទោស ព្រះ មហាក្សត្រ និងសម្តេចនាយករដ្ឋមន្ត្រីមកនោះ ពេលនេះយុវជនរូបនេះ បានប្រកាសស្នើសុំចូលរួមជីវភាពនយោ បាយជាមួយបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ព្រមទាំងបន់ព្រះឲ្យជួយលួងលោម បន្ទន់ចិត្តចិត្ត សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជួយអន្ត រាគមន៍ឲ្យមិត្តសម្លាញ់របស់លោក (ហ៊ុន កុសល យុវជនអតីតបក្សប្រឆាំង) ដែលជាប់ពន្ធនាគារ ក្នុងថ្ងៃតែមួយជា មួយលោក ក្នុងបទចោទប្រកាន់ដូចគ្នាដែរនោះ បានចេញពីគុក។
លោកយឹម ស៊ីណន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី សុផាត មករា ជាភរិយារបស់ លោក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ថា «បើគិតពីការចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមីនា និងក្រោយទទួលបាន ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតមកដល់ថ្ងៃ២១ ខែមេ សា នេះ មានរយៈពេល ១ខែគត់។ ក្នុងអំឡុងពេល ១ខែនេះ ខ្ញុំបានចំណាយពេលស្រាវជ្រាវ ពិនិត្យមើលព័ត៌ មានស្តីករណីខ្ញុំ និងលោកហ៊ុន កុសល ជាច្រើនប្រភព ទើបធ្វើឲ្យខ្ញុំបានដឹងច្បាស់ថា ពេលខ្ញុំមានបញ្ហា នរណា ជាមិត្តពិតក្នុងសង្គម និងនរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ?
ចំពោះខ្ញុំ និងហ៊ុន កុសល យើងទាំងពីរ ពិតជាមិត្ត ហើយក៏ជាបងប្អូនដ៏ល្អផងដែរ ប៉ុន្តែយើងទាំងពីរ គឺមិនមែន ជាមនុស្សតែមួយនោះទេ ព្រោះថាការគិត និងការសម្រេចចិត្ត រួមទាំងការរស់នៅ ក៏មិនដូចគ្នា។ ទោះបីពេលនេះ ខ្ញុំបាននៅខាងក្រៅឃុំ ស្ថិតក្រោមការឃ្លាំមើលពីតុលាការ មានសេរីភាពជាងអ្នកនៅក្នុងគុកក៏ដោយ ប៉ុន្តែបេះដូង ខ្ញុំ នៅតែនឹកគិត អាណិត បារម្ភទាំងយប់ទាំងថ្ងៃ ដល់យុទ្ធមិត្ត ហ៊ុន កុសល របស់ខ្ញុំជានិច្ច ហើយខ្ញុំតែងតែបួង សួងព្រះជាប់រហូតថា សូមព្រះលួងលោមចិត្តសម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយសន្តោសប្រណីដល់មិត្តខ្ញុំម្នាក់នេះ បាននៅក្រៅឃុំដូចខ្ញុំផងចុះ»។
លោកយឹម ស៊ីណន សរសេរបន្តថា «ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់ខ្ញុំ អស់រយៈ ពេលជាង១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ ក្នុង ចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារ ឲ្យដោះលែងនូវជនរងគ្រោះ មានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៊ីវិលនានា និងជាពិសេសគឺក្រុមអ្នកន យោបាយនៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំនិងសមាជិកនៃបក្សភ្លើងទៀន បច្ចុប្បន្ននេះឯង។
ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថា ឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះ ក្នុងពិធីបាតុកម្មរបស់ពួកគេ នៅក្រៅប្រទេស ឬនៅតាមបណ្តា ប្រព័ន្ធផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយម៉ាត់ ចេញពីមាត់ពួកគេ ក៏ខ្ញុំស្តាប់ មិនឮ និងរកមើលមិនឃើញដែរ។ ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗ ដោយប្រមាថថា ការជាប់ គុក រងទុក្ខរបស់ខ្ញុំ និងមិត្តខ្ញុំហ៊ុន កុសល គឺជាល្ខោនសម្តែងថែមទៀតផង។
ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយខ្ញុំអាចចាត់ទុកបានថា ពួកនេះ មាន ចរិតនយោបាយឃោឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេ ដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុក មុនគេនោះ គឺក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេ ដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង។ ទង្វើនិងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត ១សន្លឹកក្នុង ដៃខ្ញុំ និងច្រើនសន្លឹកនៃក្រុមគ្រួសារនិងអ្នកជិតខាងខ្ញុំ ហើយក៏ប្រហែលជាឆេះចោលច្រើន រាប់សិបពាន់ម៉ឺន សន្លឹកទៀត ពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ»។
លោកយឹម ស៊ីណន សរសេរបន្តទៀតថា «សម្តេចតេជោ ហ៊ុន សែន ជាទីគោរព! រូបខ្ញុំពិតជាស្រឡាញ់ និងចង់ ឃើញកម្ពុជា មានប្រពន្ធ័ប្រជាធិបតេយ្យរឹងមាំពិតមួយ តាមបែបផែនកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ ដែលបានកំ ណត់។ ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឡើយ បក្សឬក្រុមអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ មានឱកាសមក ដឹកនាំកម្ពុជា នោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការប្តេជ្ញាចិត្តចូលរួមការពារសន្តិភាព ស្ថិរភាព និងទប់ស្កាត់នូវ ការប៉ុនប៉ងបំផ្លាញនូវសន្តិភាព គឺជាកាតព្វកិច្ចរបស់ខ្ញុំ ក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប។
សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ខ្ញុំជាអ្នកសិក្សារៀនសូត្របានទាប ចំណេះដឹងតិច និងបទពិសោធន៍ការ ងារក៏មិនមានច្រើននោះដែរ ប៉ុន្តែខ្ញុំពិតជាមានឧត្តមគតិ ឆន្ទៈ និងមហិច្ចតាពិតប្រាកដក្នុងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។ ប្រសិនបើសម្តេច ផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាពនិងឱកាសពេញលេញ ចូលរួមបម្រើប្រជាជន និងប្រទេសជាតិ ក្រោមដំបូលសន្តិភាព។ ក៏ប៉ុន្តែប្រសិនសម្តេច ពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ មិនសមនឹង ចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតា ដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជន តាមលទ្ធភាពដែលខ្ញុំមានផងដែរ។
សូមជូនពរឆ្នាំថ្មី និងសូមឲ្យមានសិរីសួស្តី ដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស។ សូមអរគុណ!»៕ ខៀវទុំ