Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិTottenham បន្តបណ្តេញគ្រូបង្វឹកបណ្ដោះអាសន្ន

Tottenham បន្តបណ្តេញគ្រូបង្វឹកបណ្ដោះអាសន្ន

Tottenham បានបណ្តេញគ្រូបង្វឹកបណ្ដោះអាសន្ន Cristian Stellini កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានក្លឹប Daniel Levy បានចាត់ទុកការបរាជ័យ 6-1 កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុម Newcastle ថាមិនអាចទទួលយកបាន ដាច់ខាត។

Stellini បានចូលកាន់តំណែងបន្ទាប់ពីមិត្តរួមជាតិអ៊ីតាលី Antonio Conte បានចាកចេញដោយ មានកិច្ចព្រម ព្រៀងទៅវិញមក។ គាត់ធ្លាប់ជាជំនួយការរបស់ Conte នៅក្លឹបនេះ។

សេចក្តីថ្លែងការណ៍របស់ប្រធានក្លឹប Daniel Levy បានសរសេរថា លទ្ធផលប្រកួតកាលពីថ្ងៃអាទិត្យទល់នឹង Newcastle គឺមិនអាចទទួលយកបានទេ។ វាជាការបំផ្លិចបំផ្លាញក្លឹប។ យើងអាចពិនិត្យមើលមូលហេតុជាច្រើន ដែលវាកើតឡើង ហើយខណៈពេលដែលខ្លួនខ្ញុំ ក្រុមប្រឹក្សាភិបាល គ្រូបង្វឹក និងកីឡាករទាំងអស់ត្រូវតែទទួល ខុសត្រូវរួម។

Stellini ដែលទើបតែត្រូវបានតែងតាំងកាលពីខែមុនបន្ទាប់ពីអតីតគ្រូបង្វឹករបស់គាត់Antonio Conte ចាកចេញ ពីក្លឹបនោះនឹងត្រូវជំនួសដោយRyan Mason ។

Mason វ័យ៣១ឆ្នាំនឹងចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះ អាសន្នជាលើកទីពីរក្នុងឆ្នាំ២០២១ បន្ទាប់ពីការ បណ្តេញលោកចូសេ ម៉ូរីញ៉ូ៕

RELATED ARTICLES