លោក Andriy Pavelko ប្រធានសមាគមបាល់ទាត់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែន នឹងបន្តលេងក្នុងការប្រកួតជម្រុះ យូរ៉ូ២០២៤ ទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលលើក្រុមជម្រើស ជាតិអ៊ុយក្រែនមិនឲ្យចូលរួមក្នុងការប្រកួតដែលពាក់ព័ន្ធនឹងអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សក៏ដោយ ។
លោក Andriy Pavelko ប្រធានសមាគមបាល់ទាត់អ៊ុយក្រែនបានចុះផ្សាយលិខិតមួយនៅលើ Facebook ដែលក្រ សួងកីឡាបានគូសបញ្ជាក់ពីការសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែនលេងក្នុងវគ្គជម្រុះយូរ៉ូ២០២៤ ទោះបីជាបេឡា រុស្ស ក៏ចូលរួមដែរ។
លោកបានសរសេរនៅលើ Facebook ថា ក្រុមជម្រើសជាតិអ៊ុយក្រែននឹងបន្តការប្រកួតជាផ្លូវការក្នុងវគ្គជម្រុះ សម្រាប់ជើងឯកអឺរ៉ុបឆ្នាំ២០២៤។
វគ្គជម្រុះពូលCរបស់អ៊ុយក្រែន រួមមាន អង់គ្លេស អ៊ីតាលី ម៉ាសេដូនី និងម៉ាល់តា។ បេឡារុស្ស ស្ថិតក្នុងពូល I ជា មួយ អ៊ីស្រាអែល អង់ដូរ៉ា កូសូវ៉ូ រូម៉ានី និងស្វីស។
ក្រុមជម្រើសជាតិអ៊ុយក្រែនបានចាញ់ការប្រកួតបើកឆាករបស់ពួកគេក្នុងលទ្ធផល២-0 នៅក្រៅផ្ទះលើក្រុមអង់ គ្លេសដែលនាំមុខក្រុមដោយមានប្រាំមួយពិន្ទុបន្ទាប់ពីការប្រកួតចំនួនពីរលើក។ ការប្រកួតលើកទីពីររបស់អ៊ុយ ក្រែន គឺត្រូវប៉ះម៉ាសេដូនខាងជើងនៅថ្ងៃទី ១៦ ខែមិថុនា៕