កីឡាកខ្សែប្រយុទ្ធRobbie Fowler ត្រូវការពេលវេលា១១រដូវកាលនិងចំណាយពេល២ដងនៅជាមួយ Liverpool ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីទី ៦ ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីបានច្រើនគ្រប់ពេលរបស់ក្លឹប ប៉ុន្តែ Mohamed Salah បានតាមស្មើកំណត់ត្រា១៨៣គ្រាប់របស់គាត់ជាមួយនឹងការ ចំណាយពេលតិចជាង៦រដូវកាលបន្ទាប់ពី ក្រុមLiverpool បានយកឈ្នះលើក្រុម Nottingham កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ៣០ ឆ្នាំបានវ៉ាដាច់ Fowler ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Liverpool នៅប្រឺមីញេលីកដោយរកបាន១៣៤ គ្រាប់កាលពីខែមុន ហើយគាត់ក៏ក្លាយជាកីឡាករដែលមាន គ្រាប់បាល់ស៊ុតបញ្ចូលទីដោយជើងឆ្វេងច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនៃលីកជាមួយនឹង១០៨គ្រាប់។
Salah និង Fowler តាមពីក្រោយ Steven Gerrard ៣គ្រាប់ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី ៥ ក្នុងប្រវត្តិ សាស្ត្ររបស់ Liverpool ខណៈដែល Ian Rush នាំមុខក្នុងបញ្ជីដោយមាន៣៤៦គ្រាប់ ។
Salah បានប្រាប់សារព័ត៌មាន beIN Sports ថាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីប្រាំមួយសម្រាប់ Liverpool?វាជា ការល្អក្នុងការសម្រេចបានចំនួននេះក្នុងរយៈពេលតិចជាងប្រាំមួយឆ្នាំ។ Fowler គឺជាកីឡាករជើងចាស់របស់ក្លឹប ដូច្នេះខ្ញុំមានមោទនភាពក្នុងការតាមស្មើជាមួយគាត់បន្ទាប់ពីប្រាំមួយរដូវកាលហើយ ខ្ញុំសង្ឃឹមថានឹងស៊ុតបញ្ចូល ទីបានច្រើន និងបំបែកកំណត់ត្រានេះ។
ទោះបីជាគាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ ប្រឺមីញេលីកបីសម័យកាលតែគាត់មិនសូវមានសំណាងល្អ នៅ ក្នុងរដូវកាលនេះក៏ដោយក៏គាត់អាចស៊ុតបញ្ចូលទីបាន១៦គ្រាប់នៅក្នុងលីក តាមពីក្រោយខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City (៣២), Harry Kane របស់ Tottenham (២៣) និង Ivan Toney របស់ Brentford (១៩)៕