Monday, July 7, 2025
Homeសន្ដិសុខសង្គមចង់ឱ្យកូនវិលទៅស្រុក ឪប្តឹងគេចាប់បង្ខាំង

ចង់ឱ្យកូនវិលទៅស្រុក ឪប្តឹងគេចាប់បង្ខាំង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញ សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈ ទំព័រហ្វេសប៊ុក សម្តេចស ខេង (ករណីលេខ៨០៣)។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការទទួល បាន សំណើសុំអន្តរាគមន៍ពីឪពុករបស់ឈ្មោះចាង តាវ (ZHANG TAO) ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៣ លិខិតឆ្លងដែនលេខ EC4295159 ដោយផ្តល់ព័ត៌មានថា កូនរបស់ខ្លួនត្រូវបានគេបង្ខាំងក្នុង ទីតាំងមួយ កន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ក្រោយទទួលបានសំណើ នៅថ្ងៃដដែល កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានចុះធ្វើការស្រាវជ្រាវដល់ទីតាំង រកឃើញបុរសជនជាតិចិននេះ កំពុងបម្រើការងារក្នុងក្រុមហ៊ុន មួយ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងបានអញ្ជើញទៅស្នងការដ្ឋាន ដើម្បីធ្វើការ សាកសួរ។

បន្ទាប់ពីស្តាប់ការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា រូបគេបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងស្វែងរកការងារ និងបានចូលធ្វើការ ក្នុងក្រុមហ៊ុនខាងលើ ជាអ្នកទំនាក់ទំនងអតិថិជន ដោយ រូបគេពុំធ្លាប់បានផ្តល់ព័ត៌មានដល់ក្រុមគ្រួសារនោះទេ។ រហូតដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រុមគ្រួសារបានទាក់ទងមក ហើយរូបគេបានប្រាប់អំពីស្ថានភាពនៃ ការរស់ នៅនិងធ្វើការ នៅក្នុងប្រទេសកម្ពុជា ដល់ក្រុមគ្រួសារនៅឯប្រទេសចិន។ លុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឪពុក របស់គេបានទាក់ទងមកប្រាប់ថា គាត់បានដាក់ពាក្យប្តឹងស្នើសុំអន្តរាគមន៍ទៅទំព័រហ្វេសប៊ុក សម្តេច ស ខេង ដោយប្រាប់ថា កូនរបស់ខ្លួនត្រូវបានគេបង្ខាំងក្នុងទីតាំង។

ផ្អែកតាមការបំភ្លឺ និងពិនិត្យលើស្ថានភាពជាក់ស្តែង ក្រុមប្រតិបត្តិការ ពិនិត្យឃើញថា ករណីនេះពុំមែនជាករណី បង្ខាំង ដូចសំណើសុំអន្តរាគមន៍នោះទេ ប៉ុន្តែដោយសេចក្តីបារម្ភពីក្រុមគ្រួសារ ទើបស្នើសុំការអន្តរាគមន៍ ដើម្បីឱ្យ ឈ្មោះ ZHANG TAO បានវិលត្រឡប់ទៅប្រទេសចិនវិញ ដោយសាមីខ្លួនពុំបានដឹង។

ករណីនេះ សមត្ថកិច្ចបានបញ្ជូនឈ្មោះ ZHANG TAO ទៅមណ្ឌលត្រៀមបណ្តេញចេញ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី…៕

RELATED ARTICLES