Sunday, November 24, 2024
Homeនយោបាយធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរង ក្រុងអរិ យក្សត្រ

ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរង ក្រុងអរិ យក្សត្រ

ភ្នំពេញ ៖ លោកស្រី ធី សុវណ្ណថា អតីតយុវតីអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ)ដែលបាន ចុះចូល ជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាអភិ បាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ដែលទើបបង្កើតថ្មី នៅក្នុងខេត្តកណ្តាល។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២៣១៦ ប្រក ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ បានសម្រេច ដូចខាងក្រោម ៖

ប្រការ១- ផ្ទេរភារកិច្ចលោក ផៃ ច័ន្ទសុភី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលស្រុក ល្វាឯម ទៅជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ប្រការ២- តែងតាំងមន្ត្រីរាជការ ៥រូប ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ដូចមានរាយនាមខាងក្រោម ៖

១- លោក ផុន គឹមឡុង ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេស ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ

២- លោក ស៊ឹង សុផាន់ណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ

៣- លោក ជា ហ៊ោ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ

៤- លោក ចាន់ គឿយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ

៥- លោកស្រី ធី សុវណ្ណថា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយ របស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើង តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងអរិយក្សត្រ មានសង្កាត់ ចំនួន១១ ដោយកាត់ពីស្រុកខ្សាច់ កណ្តាល ចំនួន៦ឃុំ និងពីស្រុកល្វាឯម ចំនួន៥ឃុំ។

សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រ រួមមាន ៖ ១-សង្កាត់បាក់ដាវ ២-សង្កាត់កោះឧកញ៉ាតី ៣-សង្កាត់ព្រែកអម្ពិល ៤-សង្កាត់ព្រែកលួង ៥-សង្កាត់ព្រែកតាកូវ ៦-សង្កាត់ស្វាយជ្រំ ៧-សង្កាត់អរិយក្សត្រ ៨-សង្កាត់សារិកាកែវ ៩-សង្កាត់ពាមឧកញ៉ាអុង ១០-សង្កាត់ព្រែកក្មេង និង១១-សង្កាត់បារុង។

លោកស្រីធី សុវណ្ណថា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣ ថា «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។

សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ គោរពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស តែងតាំងមុខតំណែង ដ៏សំខាន់ “អភិបាលរងក្រុងអរិយក្សត្រ” ដល់រូបនាងខ្ញុំ ។នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូល រួមបម្រើប្រជាជន»៕ ខៀវទុំ

RELATED ARTICLES