Monday, September 23, 2024
Homeសន្ដិសុខសង្គមមេតុទីន ប្រមូលលុយ១២ម៉ឺនដុល្លារ រត់បាត់

មេតុទីន ប្រមូលលុយ១២ម៉ឺនដុល្លារ រត់បាត់

ប៉ៃលិន ៖ អាជីវករផ្សារព្រំជើង ជាច្រើននាក់ កំពុងលង់ខ្លួនខាតបង់ប្រាក់ជាច្រើនលានរៀល ក្រោយពីមេតុងទីន បានប្រមូលលុយពីកូនៗ រួចរត់គេចខ្លួនបាត់។

ករណីមេតុងទីនប្រមូលុយរត់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយពីក្រុមអាជីវករក្នុងផ្សារព្រំជើង បានចូល​ដាក់​ពាក្យបណ្តឹងដល់សមត្ថកិច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កាលពីពេលថ្មីៗ កន្លងទៅនេះ។

ជនរងគ្រោះ ជាកូនតុងទីន បានលើកឡើងថា ករណីមេតុងទីន ជាអាជីវករដូចគ្នា បានឆបោកលុយពីកូនៗទាំង​អស់ ចំនួន២១នាក់ សរុបជាទឹកប្រាក់ ប្រមាណជិត ១២ម៉ឺនដុល្លារ។

ប្រភពដដែល បានបន្តថា  មេតុងទីនដែលប្រមូលលុយពីកូនៗ ហើយរត់បាត់នោះ មានឈ្មោះសួ ម៉ាឌីណា ភេទ​ស្រី អាយុ២៨ឆ្នាំ មានលំនៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មុខរបរអ្នកលក់ដូរនៅ​ក្នុង​ផ្សារតាប៉ាច ហៅផ្សារព្រំជើង។

ប្រភពខាងលើ បានបញ្ជាក់ថា ក្រោយពេលដែលជនសង្ស័យជាមេតុងទីនខាងលើ និងក្រុមគ្រួសារ បានប្រមូល​លុយពីកូនៗអស់ហើយ និងស្របពេលបុណ្យចូលឆ្នាំខ្មែរ មកដល់ ជនសង្ស័យបានយកលេសប្រាប់កូនតុងទីន និងអ្នកជិតខាងជាច្រើនថា ទៅលេងស្រុកកំណើត ៣-៤ថ្ងៃ ស្រាប់តែបាត់ដំណឹងជាច្រើនថ្ងៃមកហើយ មិនឃើញ​វិលត្រឡប់មកវិញ សូម្បីតែឆាតហ្វេសប៊ុក ក៏ទាក់ទងមិនបាន ទូរស័ព្ទ ក៏ហៅមិនចូល ទើបដឹងថា មេតុងទីន បោក​លុយ ហើយរត់គេខ្លួន។

ជនរងគ្រោះ ជាកូនតុងទីន បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ថា មកទល់ពេលនេះ រឿងឈ្មោះសួ ម៉ាឌីណា បោកលុយកូនតុងទីន ជិត១២ម៉ឺនដុល្លារនេះ នៅមិនទាន់មានពន្លឺនៅឡើយ។ ចំណែកកម្លាំងផែន​នគរ​បាល​យុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងបន្តស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បី​ឃាត់ខ្លួនមកអនុវត្តតាមច្បាប់៕

RELATED ARTICLES