គ្រូបង្វឹកក្លឹបArsenal លោក Mikel Arteta បាននិយាយថាកីឡាកររបស់លោកនៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រជែងតំណែងជើងឯកជាមួយក្លឹបMan City ក្នុងរដូវកាលនេះប៉ុន្តែបានបន្ថែមថាក្រុមរបស់លោក ត្រូវតែធ្វើឱ្យប្រសើរឡើងប្រសិនបើពួកចង់រក្សាក្តីសង្ឃឹមលើកពានប្រឺមីញេលីករបស់ពួកគេជាមួយនឹងជ័យជម្នះលើក្រុម Chelsea នៅថ្ងៃអង្គារ ទី២ខែឧសភា។
ពេលសួរអំពីការប្រជែងដណ្តើមពានលោក Arteta បានប្រាប់អ្នកយកព័ត៌មានថា៖ អ្នកត្រូវទទួលស្គាល់ថានៅមានការងារដែលត្រូវធ្វើ។ យើងត្រូវតែបន្ទាបខ្លួន ទទួលស្គាល់នូវចំណុចខ្សោយរបស់យើង ហើយធ្វើការឱ្យកាន់តែល្អប្រសើរប៉ុន្តែយើងក៏មានចំណុចខ្លាំងជាច្រើន ហើយមានរឿងជាច្រើនដែលយើងធ្វើបានល្អក្នុងរយៈពេល ១០ខែចុងក្រោយនេះ ។ខ្ញុំគិតថាឥឡូវនេះ ការប្រណាំងប្រជែងដណ្តើមពានមិនស្ថិតនៅក្នុងដៃរបស់យើងទៀតទេ អ្វីដែលនៅក្នុងដៃរបស់យើងគឺត្រូវព្យាយាម ដើម្បីឈ្នះការប្រកួតដែលយើងនៅសល់។
លោកArteta បាននិយាយ ថាខ្សែការពារ William Saliba ដែលបានចាប់អារម្មណ៍ក្នុងរដូវកាលនេះ ប៉ុន្តែមិនបានលេងលើសពីមួយខែ ដោយ សាររបួសខ្នង នឹងមិនមានជម្រើសសម្រាប់ជ្រើសរើសនោះទេ ដោយបន្ថែមថាគាត់មិនបានប្រសើរឡើងនៅ សប្តាហ៍នេះទាល់តែសោះ៕