អ្នកចាត់ការបណ្ដោះអាសន្នក្លឹបតោខៀវChelsea លោក Frank Lampard បាននិយាយនៅមុនជំនួបជាមួយក្លឹប Arsenal ថា ជោគជ័យថ្មីៗរបស់ Arsenal ក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកអាចផ្តល់នូវប្លង់មេឬជាមេរៀនមួយសម្រាប់ ការប្រឹងប្រែងរបស់Chelseaក្នុងការកសាងឡើងវិញបន្ទាប់ពីយុទ្ធនាការដ៏ខកចិត្តមួយ។
ការបរាជ័យ ២-០របស់ Chelsea ដោយ Brentford កាលពីសប្តាហ៍មុនបានធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់ទី ១២ក្នុងតារាងដែលជាយុទ្ធនាការដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីរដូវកាល ១៩៩៣-៩៤ នៅពេលដែលពួក គេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៤ ក្រោមការដឹកនាំរបស់GlennHoddleបើទោះបីជាម្ចាស់ថ្មីរបស់ពួកគេមាន ការចំណាយច្រើនក៏ដោយ។
Lampard បានប្រាប់អ្នកយកព័ត៌មានមុនការធ្វើដំណើរទៅកាន់កីឡដ្ឋានEmiratesថាមានដំណើរការដ៏វែងឆ្ងាយ ទាក់ទងនឹង កន្លែងដែលអ្នកចង់ទៅដល់។
លោកបន្តថាពេលខ្លះពួកគេបានលេងប្រាំនាក់នៅខាងក្រោយ ជួនកាលបួននាក់ឥឡូវនេះពួកគេ មានអត្ត សញ្ញាណច្បាស់លាស់។ មានការងារជាច្រើនតាមរយៈក្រុមរបស់លោក Mikel ដែលមានការជ្រើសរើសដ៏ល្អ។ លោកបានសួរថាតើយើងមានលទ្ធភាពធ្វើដូច្នេះទេ? ចំណាយពេល និងការសម្រេចចិត្តល្អមែនទេ?
Lampard បាននិយាយថាអ្នកអាចធ្វើការដើម្បីទទួលបានកម្រិត នៃការអនុវត្តដើម្បីនាំយក ទំនុកចិត្តត្រឡប់មក វិញ។ក្រឡេកទៅមើលប្រវត្តិសាស្រ្តយើងអាចទទួលបានវាមកវិញតាមរយៈការខិតខំប្រឹងប្រែង។យើងគ្រាន់ តែអាចពិចារណាពីអនាគតហើយខិតខំយ៉ាងខ្លាំងដើម្បីទទួលបានក្រុមដែលយើងចង់បាន៕