Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកចំណូលទេសចរណ៍ ​ចូលឆ្នាំសកល នៅ​ប្រទេសថៃកើន៨,៦%

ចំណូលទេសចរណ៍ ​ចូលឆ្នាំសកល នៅ​ប្រទេសថៃកើន៨,៦%

សេដ្ឋកិច្ចតំបន់អាស៊ាន

ថៃ៖ រដ្ឋមន្ត្រី​ទេសចរណ៍​ ​​​​បាន​ឲ្យ​ដឹងថា​ សកម្មភាព​ទេសចរណ៍​ ក្នុងអំឡុង​ពេល​ ចូលឆ្នាំ​ថ្មី​ឆ្នាំ​ សកល​២០១៧ នៅក្នុង ប្រទេសថៃ ​​បាន​ទាញ យក​ចំណូល​ថវិកា រដ្ឋបាន​ ប្រមាណជា ​៣០​ប៊ីលាន​បាត​ កើនឡើង​៨,៦%​ ធៀប នឹង​ឆ្នាំ​​២០១៦ ។

​រដ្ឋមន្ត្រី​កីឡា និង​ទេសចរណ៍ ​ថៃ​លោកស្រី Kobkarn Wattanvrangkul បាន​បង្ហាញ ថា​តួលេខ ​​ចំណូលថវិកា រដ្ឋដែល​ពាក់ ព័ន្ធនិង ​សកម្មភាព​ ក្នុង​វិស័យ​​ ទេសចរណ៍​ អំឡុង​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ឆ្នាំ​២០១៦​ ដល់​ថ្ងៃទី​៣​មករា ​ឆ្នាំ​២០១៧សម្រេច បាន​ប្រមាណ ជា​៣០ប៊ីលាន បាត​កើន ឡើង​ ៨,៦%​​ ធៀបនឹង​ឆ្នាំចាស់ ។

ទន្ទឹមនិងនេះ​ ប្រាក់ចំណូល​ ដែលទទួល បានពី​ផ្នែកទេសចរណ៍​ ក្នុង​អំឡុងពេល​ ចូល​ឆ្នាំ​ថ្មី​ត្រូវ បាន​ពាំនាំ មក​តាមរយៈ​ ការ​ចំណាយ​​ ១៩,៦​ប៊ីលាន បាត​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ​​ដែល​កើន​ឡើង​ ៥,៤% ​ពី​ឆ្នាំ​មុន ដែលនេះ ​ក៏ជា​លទ្ធផល ​មួយ​ដែល​ សម្រេចបាន ​ពីកា​របន្ថែម​ ជើងហោះ​ហើរ​៦៥​ មកកាន់​ប្រទេស​ថៃ​ក្នុង អំឡុងថ្ងៃ ឈប់សម្រាក ។ ម្យ៉ាងវិញ​ ទៀត​ថៃ​ក៏ជា ​ទិសដៅ​មួយ ​ដ៏​មាន​ប្រជាប្រិយភា ព​ក្នុង​ចំណោម ​អ្នក​ទេសចរ​ អឺរ៉ុប​មក ទស្សនា ​កម្សាន្ត​ក្នុងអំឡុង​​ រដូវ​ត្រជាក់​ ​ទៀត​ផង ។

លោកស្រីរដ្ឋមន្ត្រី​ ថែមទាំងបាន ​បន្ថែមថាបច្ចុប្បន្ន​ ថៃ​ត្រូវបានចុះ​ បញ្ជី​​ជា​ប្រជាជាតិ​ មួយ​ក្នុង​ចំណោម ​ទិសដៅ​ធំ​ ជាង​គេ​បំផុត​៣ ​សម្រាប់​ ជនជាតិ​រុស្ស៊ី​ផងដែរ​ ស្រប ពេល​ដែល គេ​សង្កេត ​ឃើ​ញថា ​​ភ្ញៀវទេសចរ​ ជនជាតិរុស្ស៊ី​ដែល មក​ទស្សនា​ ថៃ​ក្នុងខែ ធ្នូ​កើនឡើង​២៤%​ ។

រីឯការធ្វើដំណើរ​ កម្សាន្ត​​របស់ ​ប្រជាជន​ក្នុង ស្រុក​ក៏​បាន​នាំ មកនូវ​ចំណូល ​១៥ប៊ីលាន បាត​ចូល​ថវិការដ្ឋ​ផង ដែរ​ដែលកើន ឡើង​១៥,៣%ធៀប នឹង​ឆ្នាំ​ទៅ ។ យុទ្ធ​នាការ ​របស់​ រដ្ឋាភិបាល ​​ដែល​លើក​ ទឹកចិត្ត​ការ ​ចំណាយ​ដូចជា គោលការណ៍​​ កាត់បន្ថយ ​ពន្ធ​ពីការ​ ចំណាយ​លើ​ វិស័យ​ទេសចរណ៍​ និង​យុទ្ធនាការ​ កាត់បន្ថយ​ពន្ធ​លើ​ ទំនិញ​​បាន​ ជំរុញ​​ឲ្យ​មាន ការ​កក់​សណ្ឋាគារ​ និង​​អាហារ​នៅ ​តាមភោជនីយ៍ដ្ឋាន​ ជាច្រើន​ក្នុង អំឡុងថ្ងៃឈប់ សម្រាកនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES