Saturday, November 23, 2024
Homeកីឡាជាតិរដ្ឋបាលរាជធានីភ្នំពេញ រៀបចំខ្សែរថយន្តក្រុង ដឹកអ្នក ទៅទស្សនាស៊ីហ្គេម មិនបង់ប្រាក់

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំខ្សែរថយន្តក្រុង ដឹកអ្នក ទៅទស្សនាស៊ីហ្គេម មិនបង់ប្រាក់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការរៀបចំដាក់ខ្សែរត់ពិសេស រថយន្តក្រុង សា ធារណៈ (Express Bus) ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិន បង់ប្រាក់ សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយ លោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរជាធានីភ្នំពេញ បានបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ មានកិ ត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus) របស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើរ របស់មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ (ដូចមានតម្រាយផ្លូវ ជូនភ្ជាប់មកជាមួយ) និងមានព័ត៌មានលម្អិតអំពីតម្រាយផ្លូវ ដូចខាងក្រោម ៖

១-ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី១ ៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុង កោះ ពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួន ដូចជា ៖ ទីតាំងប្រកួត សណ្ឋាគារណាហ្គាវើលដ៍ទី១ និងទី២ រួចបន្តដំណើរលើតីរវិថីព្រះស៊ីសុវត្ថិ ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) បន្ទាប់មក ឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់ នៅទីតាំងប្រកួត ដាយណូស័រអឹឡាយហ្វ ទីតាំងប្រកួតមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌ OCIC ទីតាំងប្រកួត ក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរ តាមផ្លូវជាតិលេខ៦អា ឈប់នៅទីតាំងប្រកួតវាយកូនគោល ហ្គារដិន ស៊ីធី ហើយធ្វើដំណើរឆ្ពោះ មកចំណតរង់ ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។

២-ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២ ៖ ចេញដំណើរពីចំណតរង់ចាំ រថយន្តក្រុងពហុកី ឡដ្ឋានជាតិ អូឡាំពិក តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថ យន្តក្រុង នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួន ដូចជា ៖ ឈប់នៅ ស្ថានីយ ចំណតរង់ចាំ រង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាត ចាស់) រួចបន្តដំណើរមកវិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី ឈប់នៅទីតាំងប្រកួត ក្លឹប បាល់ ទាត់ភ្នំពេញ ក្រោន និងឈប់នៅទីតាំងប្រកួត កីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ទៅកាន់ ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ របស់រដ្ឋា ករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុខភាព »៕

RELATED ARTICLES