ក្លឹបReal Madrid ប្រកួតជាមួយ Man City ជើងទីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់យូហ្វាឆេមពាន លីកនៅ ពហុកីឡដ្ឋានSantiago Bernabeu នារាត្រីថ្ងៃអង្គារគឺជាការរំឭកឡើងវិញនូវអនុស្សាវរីយ៍ឈឺចាប់និង រីករាយកាលពីរដូវកាលមុនរវាងភាគីទាំងពីរ។
កាលពីឆ្នាំមុន Man City មើលទៅហាក់ដូចជាកំពុងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះលើក្រុម Madrid ដោយលទ្ធ ៤-៣ ជើងទី១ ប៉ុន្តែអកុសប្រកួតជើងទី២ ចាញ់៣-១ ដោយសារការប្រកួត បន្ថែមម៉ោង ស៊ុត បញ្ចូលទីដោយកីឡាករ Rodrygo នៅនាទីទី ៩០និង ៩១ និងមួយគ្រាប់ទៀតកើតឡើយដោយបាល់ ពិន័យ ប៉េណាល់ទីស៊ុតបញ្ចូលទីដោយ Karim Benzema ធ្វើអោយ Real Madrid កក់បានកៅអីមួយ ទៅវគ្គផ្តាច់ព្រ័ត្រ។
ប្រវត្តិសាស្រ្តរបស់ Real Madrid ក្នុងក្របខ័ណ្ឌ យូហ្វាឆេមពានលីកមានន័យថាពួកគេគឺជា ក្រុមមួយស្ថិត ក្នុងក្រ សែភ្នែករបស់មហាជនប៉ុន្តែទម្រង់លេងរបស់ City នាពេលបច្ចុប្បន្ននិងការពិតដែលថាពួកគេ បានសម្រាកកី ឡាករសំខាន់ៗកាលពីចុងសប្តាហ៍អាចផ្តល់ឱ្យពួកគេនូវភាពរឹងមាំថ្មីមួយទៀតនៅពេលដើម្បីស្រោចស្រង់ការខកចិត្តកាលពីរដូវកាលមុន។
បន្ថែមជាមួយនឹងការត្រៀមខ្លួនសងសឹករបស់ Man City ក្រុម Real Madrid កំពុងជួបប្រទះកីឡាករ របួសមួយ ចំនួនដូចជាខ្សែការពារ Ferland Mendy របួសសាច់ដុំ ខណៈ Eder Militao ត្រូវបានព្យួរ មានន័យថា Antonio Rudiger នឹងចាប់ដៃគូជាមួយ David Alaba ក្នុងតំបន់ការពារកណ្តាល ដោយមាន Eduardo Camavinga នៅខ្សែ ការពារឆ្វេង។
LukaModric បានត្រលប់មកវិញក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួត Copa del Rey បន្ទាប់ពីរបួសសាច់ដុំ ហើយទំនងជានឹងចាប់ផ្តើមជាមួយ Toni Kroos និង Valverde ជាមួយនឹង Vinicius, Rodrygo និង Benzema ក្នុងការវាយប្រហារ។
ចំណែកឯក្លឹបMan City វិញកីឡាករ Nathan Ake បានរងរបួសសរសៃពួរសម្រាប់ កាលពីថ្ងៃសៅរ៍ ហើយនឹងមិន ជាសះស្បើយទាន់ពេលទេ ប៉ុន្តែលោក Guardiola នឹងត្រូវបានជំរុញដោយការត្រលប់មកវិញរបស់ Kevin de Bruyne ។ ទម្រង់លេងរបស់ Erling Haaland ក្នុងការវាយប្រហារមានន័យថាមានកំហុសណាមួយពីខ្សែការពារ Madrid ទំនងជាត្រូវបានទម្លាយសំណាញ់ទីហើយ៕