យ៉ាងហោចណាស់មនុស្ស២២នាក់បានស្លាប់នៅពេលដែលទូកទេសចរណ៍ពីរជាន់បានក្រឡាប់នៅក្នុងរដ្ឋKerala ភាគខាងត្បូងប្រទេសឥណ្ឌា។នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទទី៨ខែឧសភាឆ្នាំ២០២៣។ឧបទ្ទវហេតុ នេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យនៅក្នុងទីក្រុង Tanur ដែលជាទីក្រុងឆ្នេរសមុទ្រមួយនៅក្នុងស្រុក Malappuram នៃរដ្ឋ Kerala ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែល កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការនៅថ្ងៃចន្ទ ។

ទូកនេះត្រូវបានគេរាយការណ៍ថាផ្ទុកមនុស្សប្រហែលចន្លោះពី៤០ទៅ៥០នាក់នៅពេលដែលវាបានក្រឡាប់កាលពីយប់ថ្ងៃអាទិត្យ។
មន្ត្រីប៉ូលីសទីក្រុង Tanur បានប្រាប់ AFP ថា យើងបានរកឃើញសាកសពចំនួន ២២នាក់ក្នុងនោះមានស្ត្រី ១៥ នាក់និងបុរស៧នាក់ខណៈមនុស្ស៦ផ្សេងទៀតកំពុងព្យាបាល់នៅក្នុងមន្ទីរពេទ្យ។លោក Abdul Nazar អធិការរង នគរបាលស្រុក Malappuram បានប្រាប់AFPថាការផ្ទុកលើស ចំណុះគឺជាមូល ហេតុដែលនាំ ទូកដឹកភ្ញៀវទេស ចរពីរជាន់ក្រឡាប់។
នាយករដ្ឋមន្រ្តីឥណ្ឌានរិន្រ្ទ ម៉ូឌី បានសម្តែងការរំលែកទុក្ខនៅលើ Twitter ដោយនិយាយថាខ្ញុំមានការឈឺចាប់ និងទុក្ខក្រៀមក្រំដោយសារការបាត់បង់ជីវិតនេះ។
គ្រោះថ្នាក់លិចទូកគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលទូកជាច្រើនមានភាពចង្អៀតនិងមិនមានឧប ករណ៍សុវត្ថិភាពគ្រប់គ្រាន់។
កាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សចំនួន ១២នាក់បានលង់ទឹកស្លាប់នៅពេលដែលទូកទេស ចរណ៍មួយ បានក្រ ឡាប់នៅលើទន្លេ Godavari ដែលកំពុងហើមនៅរដ្ឋ Andhra Pradesh ភាគខាងត្បូង។កាលពីខែឧសភា ឆ្នាំ២០១៨ មនុស្ស៣០នាក់បានស្លាប់ពេលទូកមួយបានក្រឡាប់នៅក្នុងតំបន់ដូចគ្នា៕