ក្លឹបបាល់ទាត់បារាំងLyonបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានក្លឹបលោក Jean-Michel Aulas បានលាលែង ពីតួនាទីរបស់គាត់បន្ទាប់ពីដឹកនាំបានជាង៣ ទសវត្សរ៍ខណៈម្ចាស់ក្លឹបថ្មីលោក John Textor ត្រូវបានតែង តាំងជាប្រធាន និងជានាយកប្រតិបត្តិស្តីទី។
កាសែតបារាំង L’Equipe បានរាយការណ៍ថាលោក Aulas នឹងត្រូវបន្តធ្វើជាប្រធានរយៈពេល ៣ ឆ្នាំទៀត ប៉ុន្តែម្ចាស់ថ្មីរបស់អាមេរិកកំពុងសម្លឹងរកមើលការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះរចនាសម្ព័ន្ធរបស់ក្លឹប។ក្លឹបបាននិយាយថាលោក Aulas នឹងនៅតែជាប្រធានកិត្តិយស ដោយបន្ថែមថាTextorនឹងធ្វើជា នាយកប្រតិ បត្តិបណ្តោះអាសន្ន រហូតដល់ពួកគេស្វែងរកអ្នកថ្មី។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេល កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន។
អាទិភាពរបស់ប្រធាន និងនាយកប្រតិបត្តិថ្មី និងក្រុមប្រឹក្សាភិបាលនឹងពង្រឹងតួនាទីរបស់ក្លឹប Lyonនៅលើឆាក បាល់ទាត់ពិភពលោកស្របតាមមហិច្ឆតាខ្ពស់បំផុតនៃប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ខ្លួន។Lyon ឈរនៅលេខរៀងទី ៧ ក្នុង Ligue 1 ដោយនៅសល់បួនប្រកួតទៀត៕