Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិវិបត្តិមីយ៉ាន់ម៉ា ការប្រជែងគ្នារវាងមហា​អំណាច​អាមេ​រិក​​ និងចិន គឺជារបៀបវារៈ​ក្តៅនៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន

វិបត្តិមីយ៉ាន់ម៉ា ការប្រជែងគ្នារវាងមហា​អំណាច​អាមេ​រិក​​ និងចិន គឺជារបៀបវារៈ​ក្តៅនៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា ខ្លួនមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើ​ហឹង្សា​ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះទៅលើក្បួន​រថយន្ត​ផ្តល់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋ Shan របស់មីយ៉ាន់ម៉ា។នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌​មាន​រ៉យទ័រកាលពីថ្ងៃពុធ ទី ១០ ខែឧសភា ឆ្នាំ ២០២៣។ជម្លោះនៅមីយ៉ាន់ម៉ាបានគ្របដណ្ដប់លើកិច្ចពិភាក្សារបស់មេដឹកនាំអាស៊ានដែលកំពុងជួបប្រជុំគ្នានៅប្រទេសឥណ្ឌូណេស៊ី។

អាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី១០ខែឧសភាថាយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យបញ្ឈប់ជា​បន្ទាន់នូវរាល់​ទម្រង់​​នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង។

សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យមាន បរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយ​មនុស្សធម៌ប្រកប​ដោយ​​សុវត្ថិភាព ទាន់ពេលវេលា និងការសន្ទនាថ្នាក់ជាតិ។ប្រទេសឥណ្ឌូណេស៊ីនិងសិង្ហបុរីកាលពីថ្ងៃចន្ទបានថ្កោលទោសការវាយប្រហារលើក្បួនរថយន្តជំនួយដែលដឹកអ្នកការទូតក្នុងតំបន់រួមទាំងបុគ្គលិកពីរនាក់មកពីស្ថានទូតសិង្ហបុរីនៅទីក្រុងយ៉ាំងហ្គោន។

មេដឹកនាំអាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេកាលពីថ្ងៃពុធថាយើងសូមថ្កោលទោសការវាយប្រហារនេះ ហើយបានគូសបញ្ជាក់ថា ជនល្មើសត្រូវតែទទួលខុសត្រូវ។

យើងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន រួមទាំងការបន្តការចូលរួមរបស់ខ្លួន​ជាមួយអ្នក​ពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីលើកទឹកចិត្តឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តការឯកភាពប្រាំចំណុច។

ការឯកភាពគ្នា៥ចំណុចនោះសំដៅទៅលើផែនការសន្តិភាពដែលបានព្រមព្រៀងគ្នារវាងអាស៊ាន និងរបបយោធា​នៅ​ឆ្នាំ ២០២១​ប៉ុន្មានខែបន្ទាប់ពីវាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជីប៉ុន្តែវា​មិនទាន់​ត្រូវបានអនុវត្តនៅឡើយ។

យោងតាមប្រភពការទូតបានឱ្យដឹងថាប្រធានបទផ្សេងទៀតដែលនឹងត្រូវពិភាក្សាដោយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុង Labuan Bajo នឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតួនាទី​កណ្តាលរបស់​ខ្លួន​នៅក្នុងតំបន់ចំពេលមានការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូJoko ដែលជាប្រធានអាស៊ាននៅឆ្នាំនេះបាននិយាយនៅ​ក្នុងសុន្ទរកថា​បើក​កិច្ចប្រជុំថាគូប្រជែងកំពុងមានភាពមុតស្រួច ហើយសក្ដានុពលពិភពលោកកាន់តែមិន​អាចទាយទុក​ជាមុន​បាន។

លោកបានសួរមេដឹកនាំផ្សេងទៀតនៃក្រុមនេះថាតើអាស៊ាននឹងក្លាយជាអ្នកទស្សនាក្នុងស្ថានភាពពិភពលោកបច្ចុប្បន្នឬជា«ម៉ូទ័រជុំរុញនសន្តិភាពនិងការរីកចម្រើន?។

លោកបានបន្តថា៖ «ខ្ញុំជឿថា យើងទាំងអស់គ្នាជឿថាអាស៊ានអាចធ្វើបាន ប៉ុន្តែគន្លឹះសំខាន់គឺការរួបរួម។ តាម​រយៈ​ការរួបរួម អាស៊ាននឹងអាចក្លាយជាតួអង្គកណ្តាលក្នុងការនាំមកនូវសន្តិភាព និងការរីកចម្រើន៕

RELATED ARTICLES