បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយកាលពីថ្ងៃអង្គារទី៩ខែឧសភាជុំវិញការផ្ទេរទៅលេងជាមួយក្លឹបបាល់ទាត់Al-Hilal របស់អារ៉ាប៊ីសាអូឌីត ឪពុកនិងភ្នាក់ងាររបស់កីឡាករ LionelMessi បានចេញមុខបដិសេធ ដោយចាត់ទុកថាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ។
ការបដិសេធនេះកើតឡើងបន្ទាប់ពីសារព័ត៌មានដេលីម៉េលកាលពីថ្ងៃអង្គារទី៩ឧសភា ២០២៣ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Messi បានចុះកុងត្រាជាមួយក្លឹបបាល់ទាត់Al-Hilal ដែលជាក្លឹបគូប្រជែងរបស់ខ្សែប្រយុទ្ធ Ronaldo របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ប្រភពខាងលើបានអោយដឹងទៀតថា កីឡាករសញ្ជាតិអាហ្សង់ទីនបានចុះកុងត្រាក្នុងតម្លៃខ្លួនជាង៦៥៨ លាន ដុល្លារប៉ុន្តែមិនបានបញ្ជាក់អោយដឹងពីរយៈពេលទេ។
នៅក្នុងការបង្ហោះលើ Instagram ភ្នាក់ងាររបស់កីឡាករដែលត្រូវជាឪពុកកីឡាករផ្ទាល់គឺលោក JorgeMessiបាននិយាយថាកូនរបស់ខ្ញុំមិនទាក់ទងជាមួយក្លឹប
ណាមួយឡើយសម្រាប់ឆ្នាំក្រោយ។ការសម្រេចចិត្តរបស់កូនខ្ញុំនឹងមិនត្រូវបានធ្វើឡើងមុនពេលបញ្ចប់ការប្រ កួតក្នុងលីកជាមួយ Paris SG នោះទេ ប៉ុន្តែនៅពេលដែលរដូវកាលនេះចប់ វានឹងដល់ពេលដែល ត្រូវវិភាគ និងមើលថាតើមានអ្វីនៅទីនោះ។ហើយបន្ទាប់មកធ្វើការសម្រេចចិត្ត។
លោក Jorge Messi បានបន្ថែមថា វាតែងតែមានពាក្យចចាមអារ៉ាម ហើយមនុស្សជាច្រើនយកឈ្មោះ Lionel Messi ដើម្បីផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែការពិតគឺមានតែមួយ ហើយយើងអាចធានាថាMessi មិនមានជាប់ ពាក់ព័ន្ធជាមួយក្លឹបណាមួយឡើយ។
កាលពីឆ្នាំ ២០២១ Messi បានផ្លាស់ទៅ Paris SGក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំបន្ទាប់ពីការចាកចេញពី ក្លឹប Barcelona ។កុងត្រារបស់គាត់ត្រូវផុតកំណត់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣។Messiស៊ុតបាន២០គ្រាប់ និង ជួយមិត្តរួមក្រុមបាន១៩លើក ក្នុងការបង្ហាញវត្តមាន ៣៧ប្រកួតសម្រាប់ Paris SG ក្នុងរដូវកាលនេះ ប៉ុន្តែត្រូវ បានរិះគន់យ៉ាងខ្លាំងចំពោះការធ្លាក់ចេញពី ក្របខណ្ឌ យូហ្វាឆេមពានលីកវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្លឹប Bayern ៕