យោងតាមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា យោធាអ៊ុយក្រែនបានធ្វើឱ្យមានការបរាជ័យយ៉ាងធំធេង លើកងកម្លាំង រុស្ស៊ីក្នុងការវាយបកទ្រង់ទ្រាយធំមួយនៅជិតទីក្រុង Bakhmut ភាគខាងកើតកាលពីថ្ងៃពុធ។
ថ្លែងនៅក្នុងវីដេអូដែលបានចែករំលែកនៅលើ Telegram លោក Andriy Biletsky ប្រធានកងពលតូចវាយ ប្រហារ ទី៣ របស់អ៊ុយក្រែនបាននិយាយថា អង្គភាពកងពលតូចទី ៧២សហព័ន្ធរុស្ស៊ីត្រូវដកថយ ។លោកបានបន្ថែមថា កងពលទី ៦និងទី៨របស់រុស្ស៊ី ត្រូវបាន បំផ្លាញទាំងស្រុង រួមជាមួយនឹងរថពាសដែកប្រយុទ្ធមួយចំនួនធំ។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Serhii Cherevatyi បានបន្ថែមថា ការប្រយុទ្ធកំពុងបន្ត ប៉ុន្តែ ថា សត្រូវកំពុងរងការខាតបង់យ៉ាងធំធេងនៅក្នុងតំបន់នេះ។ លោកបានបន្តថា មនុស្ស ២០៣ នាក់បានស្លាប់ និង ២១៦ នាក់រងរបួស។
ប្រធានទាហានស៊ីឈ្នួល៖ទាហានរុស្ស៊ីបោះបង់ចោលទីតាំងនៅជិត Bakhmut

ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានចោទប្រកាន់អង្គភាពយោធារុស្ស៊ីថា បានភៀសខ្លួនចេញ ពីទីតាំងនៅជិត Bakhmut ភាគខាងកើតអ៊ុយក្រែន ។
លោកបាននិយាយថាថ្ងៃនេះ អ្វីៗកំពុងត្រូវបានធ្វើ ដើម្បីឲ្យសមរភូមិមុខដួលរលំ។ ថ្ងៃនេះ អង្គភាពមួយរបស់ ក្រសួងការពារជាតិបានរត់ចេញពីផ្នែកមួយរបស់យើង ដោយបោះបង់ចោលមុខតំណែងរបស់ពួកគេ។ កាលពីថ្ងៃ ទី ១០ ខែឧសភាលោក Yevgeny Prigozhin បានគំរាមដកយុទ្ធជនរបស់គាត់ចេញពីBakhmutបាននិយាយថាប្រ សិនបើគាត់មិនទទួលបានគ្រាប់រំសេវដែលត្រូវការយ៉ាងច្រើន នោះទេ។
នៅក្នុងវីដេអូដែលបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃអង្គារ លោកPrigozhin បាននិ យាយថា កងទ័ពកំពុងរត់គេចខ្លួនដោយសារតែ ភាពល្ងង់ខ្លៅ របស់មេបញ្ជាការកងទ័ពរុស្ស៊ី។លោកបានមាន ប្រសាសន៍ថា ទាហានមិនគួរស្លាប់ដោយសារតែភាពឆោតល្ងង់របស់មេដឹកនាំរបស់ខ្លួននោះទេ។
អ៊ុយក្រែបប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារតំបន់៣របស់រុស្ស៊ី

យោងតាមអាជ្ញាធររុស្ស៊ីក្នុងតំបន់បានឱ្យដឹងថា ទីតាំងចំនួនបីនៅក្នុងប្រទេសរុស្ស៊ី ស្ថិតនៅតាមព្រំដែនជាមួយអ៊ុយក្រែនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីព្រឹកថ្ងៃពុធ។ពួកគេនិយាយថាយន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានការវាយប្រហារនៅតំបន់ Voronezh, Belgorod និង Kursk ។
យោងតាមសេចក្តីថ្លែងការណ៍របស់អភិបាលតំបន់ លោក AlexanderGusev បានឱ្យដឹងថាយន្តហោះគ្មានមនុស្សបើកបានវាយប្រហារទីតាំងយោធាមួយនៅក្នុងទីក្រុង Voronezh ។
លោកបាននិយាយនៅក្នុងសារ Telegram ថា ព្រឹកព្រលឹមនេះ ការប៉ុនប៉ងវាយប្រហារដោយ UAVs សត្រូវចំនួនពីរ ត្រូវបានរារាំងនៅឯកន្លែងយោធា Voronezh។ លោកអភិបាលបានបន្ថែមថាសកម្មភាពប្រឆាំងបានបណ្តាលឱ្យ Drone មួយគ្រឿង ងាកចេញពីផ្លូវរបស់វា ហើយធ្លាក់ ខណៈដ្រូនទីពីរ ត្រូវបានបំផ្លាញដោយភ្លើងឆេះ៕