Thursday, March 28, 2024
Homeកីឡាអន្ដរជាតិMan City អាចលើកពាន៣ ក្នុងរដូវកាលនេះ

Man City អាចលើកពាន៣ ក្នុងរដូវកាលនេះ

ក្លឹបMan City បានអបអរការលើកពានប្រឺមីញេលីករបស់ខ្លួនបន្ទាប់ពីទទួលជ័យជម្នះ១-០ទៅលើក្លឹប Chelsea កាលពីរាត្រីថ្ងៃអាទិត្យបើទោះជាការប្រកួតមិនទាន់បិទបញ្ចប់រដូវកាលក៏ដោយ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី១២របស់Julian Alvarez បានធ្វើអោយក្លឹបMan City ទទួលជ័យជម្នះលើកទី១២ ជាប់ៗគ្នាក្នុងលីកសម្រាប់ក្រុមរបស់លោក Pep Guardiola ខណៈដែលអ្នកគាំទ្របានអបអរជ័យជម្នះដោយ​ការ​រត់ចូលទីលានបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

អ្នកគាំទ្របានជន់លិចលើទីលានភ្លាមៗ បន្ទាប់ពីសំឡេងកញ្ចែចុងក្រោយ ដោយកាន់បដាអបអរ និងបញ្ចេញ​ផ្សែង​ខៀវចេញពីកំប៉ុង។

ក្រៅពីជ័យជម្នះ១២ប្រកួតជាប់ៗគ្នាវាក៏ជាពានលោកទីបីជាប់ៗគ្នាសម្រាប់Man City និងជាលើកទីប្រាំក្នុងរយៈ​ពេលប្រាំមួយរដូវកាលចុងក្រោយនេះ។

ក្លឹបMan Cityអាចនឹងទទួលបានពានរង្វាន់បីជាប្រវត្តិសាស្ត្រនៅរដូវកាលនេះគឺពានរង្វាន់យូហ្វាឆេមពានលីកនិង FA Cup មួយទៀត៕

RELATED ARTICLES