Saturday, April 20, 2024
Homeកីឡាអន្ដរជាតិលោក Guardiola បារម្ភកីឡាកររបួសមុនថ្ងៃ ប្រកួត ផ្ដាច់ព្រ័ត្រ FA Cup

លោក Guardiola បារម្ភកីឡាកររបួសមុនថ្ងៃ ប្រកួត ផ្ដាច់ព្រ័ត្រ FA Cup

លោក Pep Guardiola បានបង្ហើបឱ្យដឹងថាកីឡាករ Kevin De Bruyne, Jack Grealish និង Ruben Dias ប្រឈម មុខនឹងអវត្តមាន សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup របស់ Man City ជាមួយក្រុម Man Utd ។ខ្សែបម្រើសញ្ជាតិបែលហ្សិក De Bruyne ខ្សែបម្រើស្លាបអង់គ្លេស Grealish និងខ្សែការពារព័រទុយហ្គាល់ Ruben Dias បានខកខានការប្រកួតបរាជ័យរបស់ Man City ក្នុងលទ្ធផល 1-0 នៅលើទឹកដី Brentford ដោយសារ របួសកាលពីថ្ងៃអាទិត្យ។

នៅពេលសួរថាតើកីឡាករដែលខកខានក្នុងការប្រកួតទល់នឹង Brentford អាចនឹងវិលត្រឡប់ចូលទីលានបាន ឬអត់ពេលជួបជាមួយ Man United ឬយ៉ាងណានោះ លោក Guardiola បាននិយាយថា ខ្ញុំមិនដឹងទេនៅពេល នេះ។

Ruben, Jack និង Kevin មិនអាចលេងបានទេ។ ខ្ញុំគិតថាពួកគេនឹងត្រៀមខ្លួនជាស្រេច ប៉ុន្តែវាពិបាកក្នុងការ ត្រៀម ខ្លួនក្នុងការហ្វឹកហាត់។ នោះហើយជាមូលហេតុដែលខ្ញុំត្រូវមើលកីឡាករដែលបានលេងនៅថ្ងៃនេះ។ម្ចាស់ជើងឯក ប្រឺមីញេលីកដែលប្រឈមមុខនឹងក្រុម Inter ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌឆេមពានលីកនៅថ្ងៃទី ១០ ខែមិថុនា កំពុងសម្លឹងរកមើលរកជ័យជម្នះទៅលើ Manchester United ក្នុងការឈ្នះពានរង្វាន់ធំៗទាំងបីក្នុង មួយរដូវកាល៕

RELATED ARTICLES