Saturday, April 20, 2024
Homeកីឡាអន្ដរជាតិលោក Ten Hag ៖បើចង់ឈ្នះពាន ត្រូវវិនិយោគបន្ថែម ទៀត

លោក Ten Hag ៖បើចង់ឈ្នះពាន ត្រូវវិនិយោគបន្ថែម ទៀត

អ្នកចាត់ការក្លឹបិសាចក្រហម Man Utd លោក Erik ten Hag បានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀត នៅក្នុងក្លឹប ដើម្បីឲ្យពួកគេអាចប្រជែងយកពានរង្វាន់ បន្ទាប់ពីក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុង ក្របខ័ណ្ឌ ប្រឺមីញេលីកនៅរដូវកាលនេះ។

Man Utd បានឈរនៅចំណាត់ថ្នាក់លេខ៣ ដោយបញ្ចប់រដូវកាលដោយមាន ៧៥ ពិន្ទុ បន្ទាប់ពីពួកគេបាន យកឈ្នះក្រុម Fulham ២-១ ក្នុងការប្រកួតចុងក្រោយនៃរដូវកាលលីកកាលពីថ្ងៃអាទិត្យ។ក្លឹប Old Trafford ដែលបានឈ្នះពាន League Cup កាលពីខែកុម្ភៈមានឱកាសដណ្តើមយកពានមួយទៀត នៅពេលពួកគេជួប Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍។

Ten Hag បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា យើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែយើងស្ថិត លើកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងត្រូវទៅ ។មានសក្តានុពលនៅក្នុងក្រុមរបស់យើង និងកីឡាករម្នាក់ៗ។យើងបានបង្ហាញក្នុងរដូវកាលនេះថា ពួកយើងបានរីកចម្រើន នោះគឺជាការសរសើរដល់កីឡាករ និងគ្រូបង្វឹក។ ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែយើងត្រូវតែធ្វើការវិនិយោគបន្ថែមទៀត។លោកបន្តថាក្លឹបដឹងថាប្រសិនបើអ្នកចង់លេង ឲ្យបានកំពូលតារាងទាំង៤និងប្រជែងយកពានរង្វាន់នៅក្នុង លីកដ៏ លំបាកនេះ អ្នកត្រូវតែវិនិយោគ បើមិនដូច្នេះទេ អ្នកគ្មានឱកាសទេ ព្រោះក្លឹបផ្សេងទៀតគេនឹងធ្វើវា។Man Utd បានឈ្នះជើងឯកប្រឺមីញេលីកចុងក្រោយក្នុងឆ្នាំ 2012-13 ក្រោមការដឹកនាំរបស់លោក Alex Ferguson ៕

RELATED ARTICLES