ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប ជើងឯកប្រឺមីញេលីក២០២២-២០២៣ មេឃខៀវMan CiTY ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលពីថ្ងៃសៅរ៍ បន្ទាប់ពីយុទ្ធនាការបំបែកកំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេជួយអោយក្លឹបនេះដណ្តើមបានជើងឯកលីកជាលើកទីបីជាប់ៗគ្នា។
Haaland បានយកឈ្នះមិត្តរួមក្រុមDe Bruyne, Bukayo Saka និង Martin Odegaard(ក្លឹបArsenal ), Marcus Rashford របស់ Man Utd, ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham និងខ្សែការពារ Kieran Trippier (Newcastle )។
កីឡាករសញ្ជាតិន័រវេសត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលដោយសាធារណៈជន ប្រធានក្រុមនៃក្លឹប ប្រឺមីញេលីកចំនួន ២០និងក្រុមអ្នកជំនាញបាល់ទាត់។
ឥឡូវនេះកីឡាកររបស់ City បានឈ្នះពានរង្វាន់៤រដូវកាលជាប់ៗគ្នា គឺកីឡាករ Kevin De Bruyne ទទួលបានកិត្តិយសក្នុងឆ្នាំ ២០១៩-២០និង ២០២១-២២និង Ruben Dias ក្នុងឆ្នាំ ២០២១-២២ ។
Haaland វ័យ ២២ឆ្នាំបានស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ក្នុង ៣៥ប្រកួតនៅរដូវកាលនេះ ដោយបំបែកកំណត់ត្រាមុន ៣៤ គ្រាប់ក្នុងយុទ្ធនាការប្រឺមីញេលីកដែលរកបានដោយអតីតកីឡាករ Andy Cole និង Alan Shearer ។គាត់ក៏ត្រូវបានជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់ផងដែរបន្ទាប់ពីទទួលបានកំណត់ត្រា 82% នៃការបោះឆ្នោត៕