ភ្នំពេញ៖កញ្ញាថិប កាសាន់ទ្រនីកូល (Cassandre Tubbs) ដែលមានឈ្មោះក្រៅ(Nick Name)ថា Cassie អាយុ ២៤ឆ្នាំ ជាម្ចាស់មេដាយមាសតេក្វាន់ដូ WT កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ បានលេចមុខក្នុងឈុតសម្លៀកបំពាក់ ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតរបស់សំអាងការស៊ីនឌី ដែលតាមការឲ្យដឹងពីម្ចាស់ហាងលោកស៊ីន ឌី ថាកញ្ញាCassie ស្រលាញ់ឈុតប្រពៃណីជាតិរបស់ខ្មែរ ខ្លាំងណាស់ ហើយហាងរបស់លោកបានរៀបចំសម្លៀកបំពាក់ជូនគាត់ថត រួមទាំងការធ្វើសក់ ផាត់មុខដោយហាង ស៊ីនឌី NK សាឡន ហើយគាត់ក៍បានទៅសម្អាតមុខនៅហាងកែសម្ផស្សក្លារ៉ា (Clara Clinic)ផងដែរ។លោកស៊ីនឌី បានឲ្យដឹងថាលោកសប្បាយចិត្តដែលម្ចាស់មេដាយមាសតេក្វាន់ដូ ខាងលើជ្រើសរើសយកសម្អាងការរបស់លោកថតមុនពេលគាត់ចេញទៅអាមេរិកវិញ ហើយក្រៅពីឈុតកូនក្រមុំដ៍ស្រស់ស្អាតពីហាងរបស់លោកដែលរៀបចំជាពិសេសឲ្យCassie នោះគាត់ក៍ប្រាប់លោកថាស្រលាញ់ហូល ផាមួងរបស់ខ្មែរផងដែរ ទោះជាគាត់ទៅ រស់នៅស្រុកគេជាច្រើនឆ្នាំក្ដី។


គូរបញ្ជាក់ថាកីឡាការិនី តេក្វាន់ដូ WT កម្ពុជាថិប កាសាន់ទ្រេនីកូល ឈ្នះកីឡាការិនីវៀតណាម Khiem Bac Thi ដណ្ដើមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023 ) លើកទី៣២ ឆ្នាំ ២០២៣ ក្នុងប្រភេទកីឡាតេក្វាន់ដូ WT លើវិញ្ញាសារប្រយុទ្ធក្រោមទម្ងន់ ៦៧ គ.ក្រ នៅមជ្ឈមណ្ឌុលពិពរណ័អន្ដរ ជាតិជ្រោយចង្វារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។Cassie មិនត្រឹមតែជាកីឡាការិនីដ៍ច្នើមនាំមេដាយមាសជូន ជាតិ នោះទេ ប៉ុន្ដែរូបសម្រស់នាងក៍ទាក់ទាញខ្លាំងដែរពិសេសពេលគ្រងឈុតប្រពៃណីរបស់ហាងសម្អាងការ ស៊ីនឌី នេះទើបធ្វើឲ្យអ្នកគាំទ្រនាងសរសើរថាកូន ខ្មែរដែលកំពុងរស់នៅអាមេរិករូបនេះពិត ជាបានទាំងព្រមតែ ម្ដងទាំងសម្រស់,ភាពឆ្លាតវៃ និងក្បាច់តេក្វាន់ដូក៍ពូកែ ដែលធ្វើឲ្យអន្ដរជាតិចាប់អារម្មណ៍ខ្លាំង។



សម្រាប់សំអាងការស៊ីនឌី វិញកន្លងមកមានម៉ូដែលល្បីៗជាច្រើនមកហើយដែលជ្រើស រើសថតសំអាងការ មួយនេះហើយពួកគេបានលាន់មាត់សរសើរមិនដាច់ពីមាត់ថាសម្លៀកបំពាក់ និងគ្រឿងអលង្ការនៅហាងស៊ីនឌី ពិតជាមានការសម្រិតសម្រាំងបានល្អ និងទាក់ទាញខ្លាំងដែលគ្រងនៅលើឈុតកូនក្រមុំធ្វើឲ្យសម្រស់របស់គេ កាន់តែស្រស់ស្អាតថែមទៀត។លោកស៊ីនឌី ថាហាងសំអាងការស៊ីនឌី ,ស៊ីនឌីNk សាឡន និង ហាងកែសម្ផស្ស ក្លារ៉ា(Clara )ដំណើរការយ៉ាងរលូនតាំងពីកូវីដស្ងប់ស្ងាត់មក៕




