Saturday, November 23, 2024
Homeនយោបាយធ្លាយរឿងវាគ្មិនរបស់ តាំង សារ៉ាដា នៅThe Cambodia Daily បង្កប់ខ្លួននៅក្នុងបក្សប្រឆាំង ស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

ធ្លាយរឿងវាគ្មិនរបស់ តាំង សារ៉ាដា នៅThe Cambodia Daily បង្កប់ខ្លួននៅក្នុងបក្សប្រឆាំង ស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

ភ្នំពេញ៖លោក មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេល​នេះ​បាន​ក្លាយ ទៅជាវាគ្មិនពិសេសរបស់តាំង សារ៉ាដា នៅ The Cambodia Daily ដើម្បីវាយប្រហារថ្នាក់ដឹកនាំ រាជរដ្ឋា​ភិបាល នោះ ថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយទៀតថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ហើយ ស្នើ សុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ព្រមទាំង​គាំទ្រឯកឧត្តម បណ្ឌិតជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

វីដេអូប្រមាណជាង៨នាទីនេះ លោក មុំ អស្សនី បានរាយការណ៍អំពីសកម្មភាពរបស់ លោក ថាច់ សេដ្ឋា ទាំងនៅ ពេលធ្វើជាប្រធានសមាគមខ្មែរកម្ពុជាក្រោម និងក្លាយជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ លោកក៏សុំជួបឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីសុំអនុសាសន៍ផ្សេងៗ អំពីការរៀបចំបណ្តាញដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង។

នេះជាវីដេអូបែកធ្លាយរបស់លោក មុំ អស្សនី ត្រូវបានទម្លាយក្នុងបណ្តាញសង្គម៖

RELATED ARTICLES