ក្លឹបAston Villa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកីឡាករអន្តរជាតិ បែលហ្ស៊ិកនឹងក្លាយជាសមាជិក ថ្មីរបស់ក្លឹបជាផ្លូវការនៅថ្ងៃទី១ខែកក្កដាបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Leicester City ផុតកំណត់។ទោះជាយ៉ាងណាក្តីគេមិនទាន់បង្ហើបឲ្យដឹងថាកីឡាកររូបនេះមានតម្លៃខ្លួនប៉ុន្មានលានដុល្លារនិងកុងត្រាប៉ុន្មានឆ្នាំនោះទេ។
Tielemans វ័យ ២៦ឆ្នាំបានលេងនៅក្លឹប កម្រិតខ្ពស់បំផុតពេញមួយអាជីពរបស់គាត់ជាមួយ Anderlecht និង Monaco ក្នុងចំណោមអតីតក្លឹបរបស់គាត់ ហើយថ្មីៗនេះគាត់បានលេងឱ្យ Leicester ដែលជាគោលដៅរបស់ គាត់បានជួយក្លឹបឈ្នះ ពានរង្វាន់FA Cup នៅឆ្នាំ ២០២១។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានបង្ហាញខ្លួន១៩៥ប្រកួតឱ្យ Leicester និងស៊ុតបញ្ចូលទីបាន២៨គ្រាប់ ខណៈ ដែលពួកគេបានយកឈ្នះ Chelsea 1-0 នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ២០២១។
គាត់បានតំណាងឱ្យប្រទេសបែលហ្ស៊ិកក្នុងការប្រកួត FIFA World Cup ក្នុងឆ្នាំ ២០១៨និង ២០២២ និងយូរ៉ូ ២០២០ ៕