បន្ទាយមានជ័យ៖ បុរសម្នាក់មានជំងឺសសៃប្រសាទ បានវាយសម្លាប់មន្ត្រីនគរបាលការពារព្រំដែន ដែលជាត្រូវជាប្អូនប្រុសបង្កើតស្លាប់យ៉ាងអាណោចអាធ័ម នៅខាងក្រោយផ្ទះ តាំងពីយប់លុះព្រឹកឡើង ទើបស្រ្តីជាម្តាយប្រទះឃើញសពកូនប្រុស បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម … ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចភូមិចាន់គិរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជានគរបាល ការពារព្រំដែនគោក នៅខេត្តព្រះវិហ៊ារ (មិនទាន់ដឹងអង្គភាព) បានធ្វើដំណើរមកលេងឪពុកម្តាយ នៅក្រុងប៉ោយប៉ែតនេះ ហើយក៏ត្រូវបាន ជនសង្ស័យ ឈ្មោះ ឡុង សំអឿត អាយុ៤២ឆ្នាំ កើតជំងឺសរសៃប្រសាទ និងត្រូវជាបងបង្កើត វាយឲ្យស្លាប់ តាំងពីយប់ថ្ងៃទី១២ លុះព្រឹកឡើង ពេលស្រ្តីជាម្តាយ បើកទ្វារចេញមកក្រៅ ស្រាប់តែឃើញ ជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម តែម្តង ។
ក្រោយបង្កការភ្ញាក់ផ្អើល កម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ធិន ស៊ិនដេត បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ដែលត្រូវជាបងប្រុសបង្កើត ជនរងគ្រោះភ្លាមៗ ៕
ចាន់ សុខលន់