ខ្សែបម្រើ Houssem Aouar បានយល់ព្រម ចុះហត្ថលេខាជាមួយជាមួយក្លឹបRoma។នេះបើយោងតាមការប្រកាស របស់ក្លឹបកាលពីថ្ងៃអាទិត្យ។
កីឡាករអន្តរជាតិអាល់ហ្សេរីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយក្រុមរបស់លោក Jose Mourinho ដោយបានមកដល់លើការផ្ទេរដោយឥតគិតថ្លៃពីក្រុមLyon ។
បន្ទាប់ពីចុះហត្ថលេខារួចរាល់កីឡាកររូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្ញុំគិតថាវាជាគម្រោងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ ជាមួយនឹងក្រុមធំ កីឡាករដែលមានគុណភាព និងអ្នកគាំទ្រដ៏ល្អ ។ ឥឡូវនេះខ្ញុំជាកីឡាករ របស់ Giallorossi (ឈ្មោះហៅក្រៅសម្រាប់ក្លឹប Roma)។ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយ ក្លឹបសម្រាប់រដូវ កាលថ្មី ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានលេងមួយប្រកួតសម្រាប់ប្រទេសបារាំង ដែលជាការប្រកួតមិត្តភាពជាមួយអ៊ុយ ក្រែនក្នុងឆ្នាំ ២០២០មុនពេលប្តូរភក្តីភាពក្នុងខែមីនាទៅកាន់ប្រទេសអាល់ហ្សេរី ជាកន្លែងដែលឪពុកម្តាយរបស់ គាត់បានកើត៕