កីឡាករខ្សែប្រយុទ្ធវ័យក្មេងKylian Mbappe បានប្រាប់ក្លឹប ParisSG ថាខ្ញុំនឹងមិនបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំ ទៀតទេ ដូច្នេះក្លឹបអាចលក់ខ្ញុំបាននៅរដូវក្តៅនេះ ឬខ្ញុំអាចចាកចេញក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅចុងបញ្ចប់ នៃរដូវកាលក្រោយ។ការចរចាបន្តកុងត្រាថ្មីរវាងកីឡាករនិងក្លឹបបានអូសបន្លាយអស់រយៈពេលជាងមួយខែ ហើយ ។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធបារាំងនឹងផុតកំណត់នៅចុងរដូវកាលក្រោយ ជាមួយនឹងជម្រើសមួយឆ្នាំ ទៀត។ក្លឹបParis SG នៅតែមានបំណងបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ។កីឡាករវ័យ២៤ឆ្នាំនៅមានពេលដល់ថ្ងៃទី៣១ខែកក្កដាសម្រាប់ ប្រាប់ Paris SG ថាតើគាត់នឹងបន្តរហូតដល់ឆ្នាំ ២០២៥ឬអត់ ។
Mbappe នឹងក្លាយជាខ្សែប្រយុទ្ធឆ្នើមទីពីរដែលបានចាកចេញពីកីឡដ្ឋាន Parc des Princes នៅរដូវក្ដៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានចាកចេញនៅពេលបញ្ចប់កុងត្រារយៈពេល ពីរឆ្នាំដើម្បី ចូលរួមជាមួយក្លឹបបាល់ទាត់អាមេរិក Inter Miami ក្រុបខណ្ឌ Major League Soccer។
ដោយសារតែមិនអាចបញ្ចុះបញ្ចូលកីឡាករទទួលយកកុងត្រាថ្មីក្លឹបPSGមានឆន្ទៈលក់KylianMbappeក្នុងអំឡុង ពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបច្ចុប្បន្ន ដើម្បីជៀសវាងការបាត់បង់គាត់ក្នុងការផ្ទេរ ដោយឥតគិតថ្លៃនៅ ឆ្នាំក្រោយ។
កីឡាករ Mbappe បានចុះហត្ថលេខាពីក្លឹប Monaco ក្នុងតម្លៃ ២០០ លានដុល្លារកាលពីឆ្នាំ ២០១៨ ដែលជាតម្លៃកំ ណត់ត្រាពិភពលោកសម្រាប់កីឡាករវ័យក្មេង។កីឡាកររូបនេះកំពុងមានទំនាក់ទំនងផ្ទេរទៅកាន់ក្លឹប Real Madrid ។
ក្លឹបReal Madrid អាចបង្កើនចំណាប់អារម្មណ៍របស់ពួកគេ ខណៈដែលពួកគេកំពុងសម្លឹងរកការ ពង្រឹងខ្សែរប្រ យុទ្ធ បន្ទាប់ពីការផ្លាស់ប្តូររបស់កីឡាករជើងចាស់ Karim Benzema ទៅ Al-Ittihad ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕