ក្លឹប PSV Eindhoven បានតែងតាំងលោក Peter Bosz ជាគ្រូបង្វឹកថ្មីរបស់ពួកគេកាលពីថ្ងៃចន្ទក្នុងកិច្ចសន្យារយៈ ពេល ៣ ឆ្នាំដើម្បីចូលមកស្នងតំណែងលោក Ruud van Nistelrooy ។
អតីតកីឡាករជម្រើសជាតិហូឡង់វ័យ ៥៩ ឆ្នាំរូបនេះស្នងតំណែងលោក Van Nistelrooy ដែលបានចាកចេញ យ៉ាងបន្ទាន់ពី PSV កាលពីខែមុន បន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីការបែកបាក់ក្នុង ទំនាក់ទំនង របស់គាត់ជាមួយកីឡាករសំខាន់ៗ។
សេចក្តីថ្លែងការណ៍របស់ក្លឹបកាលពីថ្ងៃចន្ទបាននិយាយថា ក្លឹបPSV និងលោកBosz មានការពិភាក្សាយ៉ាងទូលំ ទូលាយអំពីចក្ខុវិស័យ ទម្រង់លេងនិងការលេងជាក្រុម។ លោកBoszបាននិយាយថាខ្ញុំគិតថារបៀបនៃ ការលេង របស់ខ្ញុំអាចនាំទៅរកភាពជោគជ័យ។
ក្រោមការដឹកនាំរបស់លោក Van Nistelrooy ពួកគេបានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី២ ក្នុងលីកហូឡង់ មានកៅអីប្រកួតក្របខ័ណ្ឌឆេមពានលីកហើយពួកគេបានឈ្នះពានរង្វាន់ហូឡង់៕