ខ្សែប្រយុទ្ធ Neymar Jr របស់ក្លឹប Paris St Germain បាននិយាយថា វត្តមានរបស់កំពូលតារាបាល់ទាត់Lionel Messi ចូលរួមជាមួយក្លឹប Inter Miami នឹងជួយឲ្យក្របខ័ណ្ឌបាល់ទាត់អាមេរិក MLS កាន់តែល្បីល្បាញនិងទាក់ ទាញអ្នកគាំទ្រ ។
Messiវ័យ៣៥ឆ្នាំបានប្រកាសកាលពីថ្ងៃពុធថាលោកគ្រោងនឹងនាំយក ទេពកោសល្យរបស់គាត់ទៅកាន់បាល់ ទាត់នៅ South Beachបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយជើងឯកបារាំងផុតកំណត់នៅចុងខែនេះ។
Neymar បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ ESPN ថា ខ្ញុំបានដឹងរួចហើយ… Messi គឺជាមិត្តល្អបំផុត របស់ខ្ញុំ វាជាអំណោយដែលបាល់ទាត់បានផ្តល់អោយខ្ញុំមានឱកាសជួបគាត់ លេងជាមួយគាត់ ហើយបន្ទាប់មក បង្កើតមិត្តភាពដ៏ស្រស់ស្អាត ។ខ្ញុំប្រាកដថា Leo នឹងផ្លាស់ប្តូរលីគនៅសហរដ្ឋអាមេរិក។ ខ្ញុំគិតថាលីកនឹងកាន់ តែមានប្រជាប្រិយភាព ដូច្នេះអ្នកគ្រប់គ្នាត្រូវទាញយកប្រយោជន៍ និងរីករាយក្នុងការមើលគាត់លេង ៕