កីឡាករMarcus Rashford របស់ក្លឹបបិសាចក្រហម Man Utd និយាយថាខ្ញុំប្តេជ្ញាចិត្ត១០០%” វិលត្រឡប់មកកាន់ ប្រទេសអង់គ្លេសវិញ បន្ទាប់ពីគាត់បានប្រឈមមុខនឹងការរិះគន់សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង New Yorkសហរដ្ឋអាមេរិក ក្រោយពីដកខ្លួនចេញពីកាតព្វកិច្ចប្រកួតអន្តរជាតិកាលពីខែមីនា។ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំបានខកខានការប្រកួតជម្រុះ យូរ៉ូ២០២៤ជាមួយក្រុមជម្រើសជាតិអ៊ីតាលី និងអ៊ុយក្រែន ដោយសាររបួស។
នៅពេលនោះអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានការពារការ សម្រេចចិត្តរបស់ខ្សែប្រយុទ្ធក្នុងការទៅព្យាបាលនៅសហរដ្ឋអាមេរិក។
Rashford បាននិយាយថាខ្ញុំត្រូវការពេលវេលាដើម្បីព្យាបាលរបួស និងស្តារនិតិសម្បទាឡើងវិញ។ខ្ញុំបានធ្វើដំណើររយៈពេលខ្លី(បួនថ្ងៃ) បន្ទាប់មកត្រឡប់មកវិញ និងព្យាយាមរៀបចំឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន។កីឡាកររូបនេះបានឲ្យដឹងថាខ្ញុំប្តេជ្ញាចិត្តចំពោះវា 100% ។មនុស្សនឹងនិយាយអ្វីដែលពួកគេនឹង និយាយ។ វាពិតជាមិនរំខានខ្ញុំទេ។
Rashford ឥឡូវនេះកំពុងរៀបចំសម្រាប់ការប្រកួតជម្រុះ យូរ៉ូ២០២៤ នៅពេលដែលអង់គ្លេសប៉ះជាមួយ Malta នៅថ្ងៃសុក្រ និង N Macedonia នៅ Old Trafford នៅថ្ងៃចន្ទបន្ទាប់ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន៣០ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Man Utd ក្នុងរដូវកាលដែលទើបតែបញ្ចប់៕