នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនLionel Messi បានបញ្ជាក់ថា៖’’ខ្ញុំមិនគិតថាខ្ញុំនឹងលេងនៅបាល់ ទាត់ពិភពលោកមួយផ្សេងទៀតបានទេ បន្ទាប់ពីបានដឹកនាំអាហ្សង់ទីនឱ្យទទួលជ័យជម្នះលើកពានរង្វាន់បាល់ ទាត់ពិភពលោកនៅក្នុងការប្រកួតកាលពីឆ្នាំមុននៅប្រទេសកាតា។
ការអត្ថាធិប្បាយរបស់គាត់កើតឡើងបន្ទាប់ពីគាត់បាននិយាយកាលពីដើមឆ្នាំនេះទៅកាន់កាសែតអាហ្សង់ទីន Ole ថាវានឹង ពិបាកណាស់ក្នុងការចូលរួមប្រកួតបាល់ទាត់ពិភពលោកមួយផ្សេងទៀត។Messi នឹងមានអាយុ៣៩ ឆ្នាំក្នុងអំឡុងពេលការប្រកួតបន្ទាប់។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកីឡាចិន Titan Sportsដែលបានសួរថាលោកនឹងបង្ហាញវត្តមាននៅ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០២៦ដែរឬទេ?កីឡាករវ័យ៣៥ឆ្នាំបានឆ្លើយថាខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ ថាឆ្នាំ២០២២ គឺជាការប្រកួត បាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្ញុំ។លោកបន្តថាខ្ញុំនឹងឃើញថាអ្វីៗនឹងដំណើរការទៅយ៉ាងរលូន ប៉ុន្តែតាមទ្រឹស្តី ខ្ញុំមិនគិតថាខ្ញុំនឹងមានវត្តមាន សម្រាប់បាល់ទាត់ពិភពលោកលើកក្រោយទេ»។
ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យបច្ចុប្បន្នកំពុងនៅទីក្រុងប៉េកាំងដែលអាហ្សង់ទីននឹងប្រកួត មិត្តភាព ជាមួយអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍។